រដ្ឋាភិបាលអនុម័តគំរោងវិនិយោគតម្លៃជាង៣០០លានដុល្លារ ក្នុងឆមាសទី១

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) នៅ​ឆមាស​ទី១ ឆ្នាំ​២០២៣ បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន២៧ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាមួយ​ទុនវិនិយោគ​សរុប​ជាង៣០០​លាន​ដុល្លារ ដោយ​បង្កើត​ការ​ងារ​រហូត​ជាង២​ម៉ឺន​កន្លែង​។​

យោងតាមរបាយការណ៍CDC ដែលបានបង្ហាញកាលពីដើម​សប្តាហ៍​កន្លងមក​បង្ហាញ​ថា CDC បានអនុម័ត​គម្រោង​វិ​និ​យោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប១១៣​គម្រោង ទាំង​គម្រោង​ខាងក្រៅ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទំហំ​វិនិយោគ​សរុប​ជាង ១ ​ពាន់​លាន​ដុល្លារ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោកលឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ភាគ​ច្រើន​នៃ​គម្រោង​វិនិយោគ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​កាត់ដេរ ហើយ​គម្រោង​វិ​និ​យោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ភាគច្រើន​ជា​គម្រោង​វិនិយោគ ​ក្នុង​វិស័យ​ឧស្សា​ហកម្ម​កែច្នៃ​។​

​លោក​និយាយថា “​រាល់​គម្រោង​វិ​និ​យោគ​នៅ​កម្ពុជា សុទ្ធ​តែមាន​សារៈ​សំ​ខាន់​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​។ គ្រប់​គម្រោង​វិនិយោគ​សុទ្ធតែ​ទទួលបាន​ការលើកទឹកចិត្ត​”

 

LEAVE A REPLY

Please enter your comment!
Please enter your name here