ដោយៈ តែម សុខុម
វៀងចន្ទន៍: សួនឧស្សាហកម្ម Asia-Potash International Intelligent Industrial Park ក្នុងខេត្តខាំមួន (Khammouane) ប្រទេសឡាវ បានក្លាយជាការវិនិយោគដ៏សំខាន់ សម្រាប់ប្រទេសនេះ។
ដោយអនុស្សរណៈកិច្ចសហប្រតិបត្តិការ វិនិយោគដែលមានតម្លៃ៨៣៥លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខា នៅទីក្រុងក្វាងចូវ (Guangzhou) ប្រទេសចិន។ការចុះហត្ថលេខានេះ បង្ហាញពីសក្តានុពលរបស់ សួនឧស្សាហកម្មនេះ ក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍថ្មីៗ និងការប្តេជ្ញាចិត្តរបស់ប្រទេសនេះចំពោះការអភិវឌ្ឍ។

ក្រុមហ៊ុនសហគ្រាស វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុចិន ជាង១០០បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលជាលទ្ធផលសម្រេចបានការចុះហត្ថលេខា លើគម្រោងចំនួន១០ ដែលមានតម្លៃជាង៨០០លានដុល្លារអាមេរិក។ តម្លៃសរុបនៃគម្រោងទាំងនេះ ត្រូវបានរំពឹងថានឹងកើនលើស២ពាន់លានដុល្លារអាមេរិក។
ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីសកម្មភាពជាក់ស្តែងមួយ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស បង្កើនការផ្លាស់ប្តូរពីបរទេស និងជំនួសការនាំចូល។
រដ្ឋាភិបាលឡាវ បានចាប់យកឱកាស នៃការចាប់ដៃគូសហការជាមួយសហគ្រាសចិន នៅក្រៅប្រទេស ហើយមានបំណងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារពិភពលោក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវ។ខេត្តនេះប្តេជ្ញាផ្តល់ភាពងាយស្រួល និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ក្នុងការជំរុញបរិយាកាសវិនិយោគ និងធុរកិច្ចដែលមានលក្ខណៈ កាន់តែបើកចំហ និងប្រកបដោយបរិយាប័ន។
សួនឧស្សាហកម្មនេះត្រូវបានរំពឹងថា នឹងក្លាយទៅជាគំរូដ៏ល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម រ៉ែដ៏ទូលំទូលាយ ដោយរួមចំណែកដល់ការបង្កើតប្រាក់ចំណូលសារពើពន្ធជាតិ ការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់កេរ្តិ៍ឈ្មោះផងដែរ៕ Laotian Times៕