រមណីយដ្ឋានអង្គររកចំណូលបានជាង១៧លានដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនា

ដោយៈ គង់ ម៉ាលីនណា

សៀមរាបៈ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរបានបង្ហាញថា គិតត្រឹមរយៈពេល៦ខែ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន១៧,៨៧៧,៤១៨ដុល្លារអាម៉េរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេស ចំនួនសរុប៣៨៥,៧៦៩នាក់។

បើគិតតែសម្រាប់ខែមិថុនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូ​លបានចំនួន ១,៨១១,៥៨៩ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៤១,០១២នាក់។

ជាមួយគ្នានោះ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៧១,៥៣៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here