ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា អង់គ្លេសសម្រេចបានទឹកប្រាក់ជិត ៣១៥លានដុល្លារ

ដោយៈ ហ្វីអូណា

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចក្រភព​អង់គ្លេសសម្រេ​ចបាន​ទឹកប្រាក់​ជិត៣១៥​លាន​ដុល្លារ ធ្លាក់ចុះ​ជាង១២​ភាគរយ ​បើ​ធៀប​នឹង​រយៈពេលដូចគ្នា​ឆ្នាំ ​២០២២។ការ​នាំចេញ​របស់​កម្ពុជា​ បានធ្លាក់ចុះ​រហូត​ជាង១៦​ភាគរយ​។ នេះ​បើ​យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយបានបង្ហាញថា ពី​ខែមករា​-​ខែឧសភា ឆ្នាំ​២០២៣ ការនាំចេញ​-​ចូល​ទំនិញ​រវាង​ប្រទេស​ទាំង២មាន​ទឹកប្រាក់​សរុប ៣១៤,៩១​លាន​ដុល្លារ ថយចុះ​១២,៦​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន៣៦០,៣៨​ លាន​ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចក្រភព​អង់គ្លេស គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១១ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ ជាដើម​។ ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស ២៧៥,០៣ ​លាន​ដុល្លារ ថយចុះ ១៦,៦ ​ភាគរយ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា ​៣៩,៨៨​ លាន​ដុល្លារ​កើនឡើង ៣០,១ ​ភាគរយ​។ បើ​ផ្អែក​តាម​តារាង​តុល្យភាព គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុ​ជា មាន​ឧត្តមភាព ២៣៥,១៥លាន​ដុល្លារ​។​

​អ្នកជំនាញសេដ្ឋកិច្ច ​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍​ថា មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​ធ្លាក់ចុះ គឺ​ដោយសារ​កំណើ​នសេដ្ឋកិច្ច​ពិភពលោក​មិនល្អ​។

លោកបន្តថា “សញ្ញា​នេះ​បាន​លេចឡើង​ ​តាំងពីដើម​ឆមាស​ទី​២ ឆ្នាំ​ ២០២២មក​ម្ល៉េះ ពោល​បន្ទាប់ពី​សង្គ្រាមរ​វាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ផ្ទុះឡើង​”។លោកបន្តថា “ក្នុងដំណាក់កាល​នេះ ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​គោលដៅ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here