រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនវៀតណាម ចុះកិច្ចព្រមព្រៀងវិនិយោគជាង២ពាន់លានដុល្លារ

ដោយៈ តែម សុខុម

វៀងចន្ទន៍ៈ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនវៀតណាម AMI Renewables Quang Binh Investment Corporation កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា បានចុះកិច្ចព្រមព្រៀង នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ ក្រោមទុនវិនិយោគសរុបជាង២ពាន់លានដុល្លារអាមេរិក។

គម្រោងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ AMI Savannakhet ដែលមានសមត្ថភាពផលិត ថាមពលសរុប១.២២០មេហ្គាវ៉ាត់ (MW) ខាងលើនេះគឺជាផ្នែកមួយ នៃគម្រោងរបស់រដ្ឋាភិបាលឡាវ ក្នុងការនាំចេញថាមពលអគ្គិសនី ទៅកាន់ប្រទេសវៀតណាម នៅឆ្នាំ២០២៥។ បច្ចុប្បន្នវាជាគម្រោងវិស័យថាមពល ដ៏ធំបំផុតដែលវៀតណាម បានវិនិយោគនៅប្រទេសឡាវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពិធីចុះហត្ថលេខា លោក Sthabandith Insisienmay អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ បានបង្ហាញការអរគុណចំពោះវឌ្ឍនភាព ក្នុងការអនុវត្តគម្រោងនេះ។ លោកក៏បានសម្តែងនូវក្តីសង្ឃឹមដែរថា អ្នកវិនិយោគនឹងបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យគម្រោងនេះបញ្ចប់ទាន់ពេលវេលា ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិ និងកាតព្វកិច្ចទាំងអស់។

លោក Nguyen Nam Thang ប្រធានក្រុមហ៊ុន AMI Renewables Quang Binh Co បានយល់ព្រមគោរពតាមបទប្បញ្ញត្តិនានា និងធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសវៀតណាម និងប្រទេសឡាវ៕ VNS៕

LEAVE A REPLY

Please enter your comment!
Please enter your name here