ការលក់រថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុនជប៉ុនToyota ហក់ឡើង១០ភាគរយ

ដោយ: គង់ លាងហួរ

តូក្យូ: ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានរាយការណ៍ពី កំណើន១០%នៃការលក់រថយន្ត នៅទូទាំងពិភពលោក នៅខែឧសភាធៀបនឹងឆ្នាំមុន ខណៈការផ្គត់ផ្គង់បន្ទះឈីប និងគ្រឿងបន្លាស់ផ្សេងទៀតងើបឡើងវិញ។

ក្រុមហ៊ុនបានលក់រថយន្ត ចំនួន៨៣៨.៤៧៨គ្រឿង នៅទូទាំងពិភពលោកកាលពីខែឧសភា រួមទាំងរថយន្តប្រណិតរបស់ខ្លួនម៉ាក Lexus បើធៀបទៅនឹងរថយន្តចំនួន៧៦១.៤៦៦គ្រឿង ដែលបានលក់ក្នុងខែឧសភា ឆ្នាំ២០២២ ដោយសារកង្វះខាតការផ្គត់ផ្គង់គ្រឿងបន្លាស់។

នៅប្រទេសជប៉ុន ការលក់របស់ក្រុមហ៊ុនតូយ៉ូតា បានកើនឡើង៣៥,១ភាគរយដល់១១៦.៩៥៤គ្រឿង ក្នុងខែឧសភា ពោលគឺលើសពីការកើនឡើង២១,៥ភាគរយនៅក្នុងខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់រថយន្តកូនកាត់ (Hybrids) ទូទាំងពិភពលោកបានកើនឡើង២៥,៨ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់២៦១.១៤៧គ្រឿង ដែលគ្របដណ្តប់តិចជាងមួយភាគបី នៃចំនួនរថយន្តសរុបដែលបានលក់ នៅទូទាំងពិភពលោកកាលពីខែឧសភា។

នៅក្នុងខែឧសភា ក្រុមហ៊ុនផលិតរថយន្ត Toyota បានលក់រថយន្តអគ្គិសនីថ្មអាគុយ ចំនួន៩.៩២៣គ្រឿង នៅទូទាំងពិភពលោក រួមទាំងម៉ាក Lexus របស់ខ្លួនផងដែរ ដែលនាំឱ្យការលក់រថយន្តប្រើប្រាស់ថាមពលថ្មអាគុយសរុប បានកើនឡើងដល់៣៥.៩៨០គ្រឿងក្នុងរយៈពេលប្រាំខែដំបូង ឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here