ខេត្តព្រៃវែងនាំចេញស្រូវជាង១លានតោន ក្នុងទំហំទឹកប្រាក់ជិត៣០០លានដុល្លារ

ដោយៈ ច្រាយ​ ចំណាន

        ព្រៃវែងៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោកអ៊ុក សំណាងបានថ្លែងថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅលក់នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សរុបមានចំនួន១,១៩៣លានតោន និងទទូលបានចំណូលសរុប២៨៨,៣៥៥,៩៩៩ដុល្លារ។

លោកបានបន្តថា ចំពោះផលិតកម្មដំណាំស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តន៍បានលើផ្ទៃដីព្រួសសរុប១៦៨,១៨៩ហិកតា (ស្ទូងគ្មាន) ស្មើនឹង៦៧.២៨% នៃផែនការ២៥០,០០០ហិកតា បើធៀបនិងឆ្នាំមុន ខ្ពស់ជាង២៦,៩៤២ហិកតា គិតក្នុងរយៈពេលដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា ចំពោះដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប៧៩១ហិកតា ស្មើនឹង៦៦.០៣%នៃផែនការ១,១៩៨ហិកតា។

ប្រមូលផលសរុប១៤៩ហិកតា បរិមាណផលសរុប២២៣៥តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប២,៥៥២ហិកតា ស្មើនឹង៤៧.២៦% នៃផែនការ៥,៤០០ហិកតា។ ប្រមូលផលសរុប១៥ហិកតា បរិមាណផលសរុប២៧តោន។

ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកសំខាន់២ គឺច្រកអន្តរជាតិកោះកា ស្រុកពាមជរ និងច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here