តម្លៃផ្សារហ៊ុននៅក្នុងតំបន់អាសុីត្រៀមដាំក្បាលចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីដាំក្បាលចុះនៅថ្ងៃអង្គារនេះ ខណៈវិនិយោគិនកំពុងរង់ចាំតម្រុយអំពីទស្សនវិស័យអត្រាការប្រាក់ និងការប្រុងប្រយ័ត្នចំពោះហានិភ័យអំពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន ស្ថានភាពនៅរុស្សុី។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង០,០៨ភាគរយនៅត្រឹមម៉ោង 0126 GMT បន្ទាប់ពីបានដាំក្បាលចុះ០,០៦ភាគរយកាលពីមួយម៉ោងមុន។ សន្ទស្សន៍ផ្សារហ៊ុន Nikkei ជាមធ្យមរបស់ប្រទេសជប៉ុនបានដាំក្បាលចុះ១ភាគរយ។

លោក Anderson Alves អ្នកវិភាគម៉ាក្រូពិភពលោកប្រចាំនៅក្រុមហ៊ុន ActivTrades បានលើកឡើងថា “ផ្សារហ៊ុននៅតំបន់អាស៊ីត្រូវបានកំណត់សម្រាប់ការដាំក្បាលចុះនៅថ្ងៃអង្គារនេះ”

ផ្សារហ៊ុន Dow Jones Industrial Average បានដាំក្បាលចុះ០,០៤ភាគរយ ហើយផ្សារហ៊ុន S&P 500 បានដាំក្បាលចុះ០,៤៥ភាគរយ ចំណែក ផ្សារហ៊ុន Nasdaq Composite បានធ្លាក់ថ្លៃចុះ១,១៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Hang Seng និងសន្ទស្សន៍ផ្សារហ៊ុន CSI300 គោលរបស់ប្រទេសចិនបានហក់ឡើងថ្លៃ០,៣ភាគរយ និង០,១ភាគរយរៀងៗគ្នា ដោយបានហក់ឡើងថ្លៃវិញពីការខាតបង់អស់វគ្គចំនួនបួនកន្លងមក។

កាលពីចន្ទកន្លងទៅ ក្រុមហ៊ុន S&P Global បានបន្ទាបការព្យាកររបស់ខ្លួនទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមកត្រឹម៥,២ភាគរយក្នុងឆ្នាំនេះ ធ្លាក់ចុះពីការប៉ាន់ប្រមាណកាលពីលើកមុន៥,៥ភាគរយ ដោយបង្ហាញពីលក្ខណៈមិនស្មើគ្នានៃការងើបឡើងវិញរបស់ប្រទេសចិនពីជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងទីផ្សារថាមពល តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង០,៦១ភាគរយដល់៦៩,៧៩ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង Brent បានកើនឡើង០,៥៣ភាគរយដល់៧៤,៥៧ដុល្លារក្នុងមួយបារ៉ែល។
មាស Spot gold បាន ហក់ឡើង ថ្លៃ០,៣២ភាគរយ ដល់១៩២៨,៩ដុល្លារ ក្នុង មួយ អោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here