សេវាកម្ម”ដឹកជញ្ជូនឆាប់រហ័ស”របស់ចិនរីកចម្រើនយ៉ាងឆាប់រហ័សដោយកើនឡើងដល់ចំនួន៦០ពាន់លានកញ្ចប់

        ដោយៈ ហ្វីអូណា

        ប្រទេសចិនៈ  តាមពិតទៅ ការផ្ញើ និងទទួលទំនិញតាមសេវាកម្ម “ដឹកជញ្ជូន និងបញ្ញើឆាប់រហ័ស” គឺជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ជនជាតិចិនដែលមិនអាចខ្វះបានទេ។

យោងតាមទិន្នន័យឃ្លាំមើល របស់ស្ថាប័នជាតិពាក់ព័ន្ធឱ្យដឹងថា គិតមកត្រឹមថ្ងៃទី ២៤ ខែមិថុនា ទំហំអាជីវកម្មដឹកជញ្ជូន និងបញ្ញើរហ័សរបស់ប្រទេសចិន បានកើនឡើងដល់៦០ពាន់លានកញ្ចប់នៅឆ្នាំ២០២៣នេះ ដែលបានកើនឡើងយ៉ាងច្រើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីពីរឆ្នាំមុន។

វិស័យដឹកជញ្ជូននិងបញ្ញើរហ័សរបស់ប្រទេសចិនបាន និងកំពុងបង្ហាញនូវនិន្នាការរីកចម្រើនខ្លាំង។ ព្រមពេលជាមួយគ្នានេះ រយៈពេលទទួល និងផ្ញើទំនិញកាន់តែខ្លី និងមានសុវត្ថិភាព។ ចាប់តាំងពីខែមិថុនាឆ្នាំនេះមក វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើន នៅក្នុងប្រទេសចិន បានចាប់ផ្តើមរៀបចំកម្មវិធីប្រម៉ូសិន បញ្ចុះតម្លៃនៅពាក់កណ្តាលឆ្នាំជាបន្តបន្ទាប់ ដែលបានជំរុញអាជីវកម្មដឹកជញ្ជូន និងបញ្ញើរហ័សឱ្យមានកំណើនថ្មី ទំហំទីផ្សារក៏ត្រូវបានពង្រីកបន្ថែមទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាឧទាហរណ៍ មិត្តភ័ក្តិរបស់ខ្ញុំបានបេះផ្លែគូលែន នៅក្រុងក្វាងចូវពីព្រឹកព្រលឹម ហើយគាត់បានខ្ចប់វាដាក់ក្នុងកេស សម្រាប់ដឹកជញ្ជូននៅពេលរសៀល។ អញ្ចឹងវាបានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃបន្ទាប់ ហើយនៅពេលរសៀល ខ្ញុំបានញ៉ាំផ្លែគូលែនទើបបេះ ពីដើមឈើហូបផ្លែ ដែលដាំនៅក្នុងចម្ការនៃទីក្រុងក្វាងចូវ ស្រស់ល្អណាស់ ហើយមិនមានខូចសូម្បីតែមួយគ្រាប់ទេ។

របៀបទិញទំនិញបែបនេះ បើទោះបីជាការដឹកជញ្ជូនលឿនមានតម្លៃថ្លៃបន្ដិចក៏ដោយ ក៏ប្រជាជនសាមញ្ញនៅតែអាចទិញវាបាន។

សហគ្រាសដឹកជញ្ជូនរហ័ស របស់ប្រទេសចិនបានលើកកម្ពស់កម្រិតនៃប្រតិបត្តិការឌីជីថល ធ្វើឱ្យប្រសើរឡើងនូវដំណើរការផ្ទេរ ចែកចាយនិងដឹកជញ្ជូន និងបង្កើនល្បឿន នៃការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យា ដូចជា ការចែកចាយទំនិញដោយស្វ័យប្រវត្តិ ឃ្លាំងគ្មានមនុស្សប្រចាំការ យានយន្តគ្មានមនុស្សបើក និងយន្តហោះគ្មានមនុស្សបើកជាដើម។

នៅក្នុងសហគមន៍ ឬតំបន់ពាណិជ្ជកម្មមួយចំនួន ដែលមានទំនិ​ញច្រើន ក្រុមហ៊ុនដឹកជញ្ជូនរហ័ស នៅបានស្វែងរកមធ្យោបាយថ្មីដើម្បីទទួល និងបញ្ជូនតាមរបៀប”រថយន្តបញ្ញើរហ័សឆ្លាតវៃ + បុគ្គ​លិកដឹកជញ្ជូន ” ដើម្បីធានាការដឹកជញ្ជូនទំនិញ ឱ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា និងលើកកម្ពស់គុណភាពសេវាកម្ម។

កំណើនជាមធ្យមប្រចាំខែ មានចំនួន “១០ពាន់លាន” កញ្ចប់នៃទំហំអាជីវកម្មដឹកជញ្ជូន និងបញ្ញើរហ័ស គឺបង្ហាញឱ្យឃើញនូវការកើនឡើងជាបន្តបន្ទាប់ នៃទីផ្សារការប្រើប្រាស់របស់ប្រទេសចិន និងការពង្រីកទំហំនៃការប្រើប្រាស់។

សព្វថ្ងៃនេះ នៅប្រទេសចិន បានបង្កើតបណ្តាញប្រៃសណីយ៍ដឹកជញ្ជូន និងបញ្ញើរហ័សដ៏ធំមួយ ដែលមានកន្លែងសេវាកម្មច្រើនជាង៤១ម៉ឺនកន្លែង និងផ្តល់សេវាកម្មប្រចាំថ្ងៃជាមធ្យម ដល់មនុស្សចំនួន៧រយលាននាក់។

ជារៀងរាល់ថ្ងៃ មានអ្នកដឹកជញ្ជូនរហ័សចំនួនជាង៤លាននាក់នៅទូទាំងប្រទេសចិ នបានផ្តល់សេវាកម្មឱ្យគ្រួសារ ជនជាតិចិនរាប់ពាន់រាប់ម៉ឹនគ្រួសារ ធ្វើឱ្យពួកគេរីករាយ នឹងការទិញទំនិញយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here