តម្លៃមាសហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានកើនឡើងខ្ពស់នៅក្នុងការជួញដូរនៅតំបន់អាស៊ី ដោយប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ ទោះបីជាឱកាសនៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះធ្វើឱ្យដុំមាសធ្លាក់ចុះភាពទាក់ទាញយ៉ាងណាក្តី។

តម្លៃមាស Spot Gold បានកើនឡើង០,៣% ដល់១៩២៦,២៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0051 GMT។ ចំណែក មាស របស់ អាមេរិក U.S. gold futures បាន ហក់ឡើង ថ្លៃ០,៣%ដល់១៩៣៦,១០ដុល្លារ ក្នុង មួយ អោន។

យោងតាមការចុះផ្សាយដោយកាសែត Reuters បានឱ្យដឹងថា នៅថ្ងៃចន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានដាំក្បាលចុះ០,២% ដែលធ្វើឱ្យមាសកាន់តែមានភាពទាក់ទាញសម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងទៀត។

នៅក្នុងសក្ខីកម្មសភាកាលពីសប្តាហ៍មុន ប្រធានធនាគារកណ្តាលអាមេរិក Fed លោក Jerome Powell បានបង្ហាញពីការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅខាងមុខ ប៉ុន្តែលោកបានប្តេជ្ញាថាធនាគារកណ្តាលនឹងបន្តការប្រុងប្រយ័ត្ន។ ឥឡូវនេះ ក្រុមវិនិយោគិនរំពឹងថា នឹងមានឱកាស៧២% នៃការដំឡើងអត្រាការប្រាក់នៅក្នុងខែកក្កដាខាងមុខ ជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់ចាប់ពីឆ្នាំ២០២៤តទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល៣ខែនៅក្នុងខែមិថុនា ដោយសារកំណើនសេវាកម្មបានធូរស្រាលជាលើកដំបូងក្នុងឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here