ប្រទេសចិនដាក់ចេញផែនការអនុគ្រោះពន្ធ៧២ពាន់លានដុល្លារ ដើម្បីជំរុញតម្រូវការរថយន្តថាមពលថ្មី

ដោយៈ សុខុម

ប៉េកាំង: ប្រទេសចិន កាលពីថ្ងៃពុធ ទី២១ ខែមិថុនា បានបង្ហាញកញ្ចប់អនុគ្រោះពន្ធ ក្នុងទំហំទឹកប្រាក់៧២,៣ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការលក់រថយន្តអគ្គិសនី (EV) និងរថយន្តបៃតងផ្សេងៗទៀតក្នុងរយៈពេល៤ឆ្នាំខាងមុខ ដោយបានធ្វើឱ្យភាគហ៊ុននៃបណ្ដាក្រុមហ៊ុនផលិតរថយន្តហក់ឡើងយ៉ាងខ្លាំង។

ការបង្ហាញកញ្ចប់អនុគ្រោះពន្ធនេះធ្វើឡើង ស្របពេលការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក បានបង្កឱ្យមានការព្រួយបារម្ភ អំពីកំណើនសេដ្ឋកិច្ចដែលកំពុងបាត់បង់សន្ទុះ បន្ទាប់ពីងើបឡើងយ៉ាងឆាប់រហ័ស កាលពីដើមឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុចិន បានចញសេចក្តីថ្លែងការណ៍ថា រថយន្តថាម​ពលថ្មី (NEV) ដែលទិញក្នុងឆ្នាំ២០២៤ និង២០២៥ នឹងត្រូវបានលើកលែងពន្ធលើការទិញ ដែលមានចំនួនរហូតដល់៤.១៨០ដុល្លារអាមេរិក ក្នុងរថយន្តមួយគ្រឿងនាពេលបច្ចុប្បន្ន ជាមួយនឹងការលើកលែងពន្ធពាក់កណ្តាល សម្រាប់ការទិញក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក Xu Hongcai បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា កញ្ចប់អនុគ្រោះពន្ធនេះ នឹងមានចំនួនសរុប៧២,៣ពាន់លានដុល្លារអាមេរិក។

ចំណាត់ការនេះ គឺជាពន្យារគោលនយោបាយបច្ចុប្បន្ន ដែលរថយន្តថាមពលថ្មី (NEV) រួមបញ្ចូលទាំងរថយន្តអគ្គិសនីសុទ្ធ (EV) រថយន្តហាយប៊្រីដ (ស៊ីសាំងលាយអគ្គិសនី) និងរថយន្តប្រើថាមពលអ៊ីដ្រូសែន ត្រូវបានបានលើកលែងពីពន្ធទិញ រហូតដល់ដំណាច់ឆ្នាំ២០២៣៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here