បណ្តាតម្លៃផ្សារហ៊ុនធំៗនៅក្នុងទីក្រុងហុងកុងដាំក្បាលចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
ហុងកុង: យោងតាមកាសែត South China Morning Post បានឱ្យដឹងថាផ្សារហ៊ុនបច្ចេកវិទ្យាចិនដាំក្បាលចុះនៅទីក្រុងហុងកុង បន្ទាប់ពីធនាគារកណ្តាលកាន់តែច្រើនដំឡើងអត្រាការប្រាក់ និងការថយចុះទំនុកចិត្តលើទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានដាំក្បាលចុះ១,៩ភាគរយដល់១៨.៨៤៥,០៤ពិន្ទុ បន្ទាប់ពីថ្ងៃឈប់សម្រាកទីផ្សារកាលពីថ្ងៃព្រហស្បតិ៍។សន្ទស្សន៍បច្ចេកវិទ្យាបានធ្លាក់ថ្លៃ២,៦ភាគរយ។ ទីផ្សារក្នុងប្រទេសចិនដីគោកត្រូវបានបិទសម្រាប់ថ្ងៃឈប់សម្រាកសាធារណៈ។

ផ្សារហ៊ុន Tencent បានដាំក្បាលចុះ១,៤ភាគរយមកនៅត្រឹម៣៣៤,៨០ដុល្លារហុងកុង ខណៈផ្សារហ៊ុន Alibaba Group បានដាំក្បាលចុះ១,៧ភាគរយមកនៅត្រឹម៨៣,៣០ដុល្លារហុងកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Baidu បានដាំក្បាលចុះ២,៤% មកត្រឹម១៣៦,៩០ដុល្លារ ហើយផ្សារហ៊ុន Meituan បានធ្លាក់ថ្លៃចុះ៣,៦% មកត្រឹម១២៣ដុល្លារហុងកុង ហើយ JD.com បានដាំក្បាលចុះ២,២% មកត្រឹម១៣៩,៥០ដុល្លារអាមេរិក។

ផ្សារហ៊ុន Sun Hung Kai Properties បានដាំក្បាលចុះ២,៦ភាគរយ មកនៅត្រឹម៩៧,៤៥ដុល្លារហុងកុង ហើយផ្សារហ៊ុន CK Asset បានធ្លាក់ថ្លៃ២,២ភាគរយមកនៅត្រឹម៤៣,៩៥ដុល្លារហុងកុង។

លោក Kenny Ng អ្នកយុទ្ធសាស្រ្តភាគហ៊ុននៅក្រុមហ៊ុន Everbright Securities នៅទីក្រុងហុងកុងបានលើកឡើងថា “ទីផ្សារមានការព្រួយបារម្ភថា អតិផរណា និងការដំឡើងអត្រាការប្រាក់នឹងបង្កើនសម្ពាធលើសេដ្ឋកិច្ចពិភពលោក”។ លោក Kenny Ng បានបន្ថែមថា “ទន្ទឹមគ្នានោះ អ្នកលេងទីផ្សារមិនរំពឹងថា នឹងមានការជំរុញពីប្រទេសចិនបន្ថែមទៀតនោះទេ បន្ទាប់ពីធនាគារកណ្តាលចិនបានកាត់បន្ថយអត្រាប្រាក់កម្ចីគោលនយោបាយនាពេលថ្មីៗនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here