ការនាំចេញពីកម្ពុជាទៅកាន់កូរ៉េខាងត្បូង សម្រេចបានជាង១០០ លានដុល្លារនារយៈពេល៥ខែ ដើមឆ្នាំនេះ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ កម្ពុជា​រក​ប្រាក់បាន​​ជិត​១១៤​ លាន​ដុល្លារ ​​​​​ពី​ការ​នាំ​ចេញ​ទំនិញ​​ទៅ​ប្រទេស​កូរ៉េនា​​​​រយៈ​ពេល៥​ខែ ​ដើម​​​ឆ្នាំ​២០២៣ ​​កើន​ឡើង​ជិត១/៤ដង​ ​​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន ខណៈ​​​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេច​បាន​ជាង៣០០​លាន​ដុល្លារ។ នេះ​បើ​យោង​តាម ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​​ឱ្យ​ដឹង​ថា ពី​ខែ​មករា-​ខែ​ឧសភា ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​កូរ៉េ ​ក្នុង​​ទឹកប្រាក់​១១៣,៧៨​ លាន​ដុល្លារ កើន​ឡើង២២,៧ ភាគ​រយ ​ពី​ចំនួន៩២,៧២​លាន​ដុល្លារ​ កាល​ពី​រយៈ​ពេលដូច​គ្នា​ឆ្នាំ​២០២២។ ចំណែក​​​ទំនិញ​កូរ៉េ​នាំ​មក​កម្ពុជា មាន​ចំនួន ១៨៩,៨២ លាន​ដុល្លារ ធ្លាក់ចុះ២៩,៥​ភាគ​រយ ​ពី​ចំនួន ២៦៩,១១​ លាន​ដុល្លារ​។

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា កំណើនទឹក​ប្រាក់​​​​នាំ​​​ទំនិញ​ពី​កម្ពុជា​ ទៅកាន់​​ប្រទេស​កូរ៉េ ​បានបញ្ជាក់​ថាផលិត​ផល​​កម្ពុជា​ គឺកំពុង​ឆ្លើយ​តប​ទៅ​​​នឹង​តម្រូវ​ការ​ទីផ្សារ​ប្រទេស​កូរ៉េ ហើយ​កំណើន​នេះ ​នឹង​អាច​មាន​សម្ទុះ​កាន់​តែ​ខ្លាំង​ នៅ​ពេល​សេដ្ឋកិច្ច​ពិភព​លោក ​ងើបចេញ​ផុត​ពី​វិបត្តិ​នា​ពេល​​​បច្ចុប្បន្ន​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កំណើន​ទឹក​ប្រាក់​នាំ​ចេញ​នេះ ក៏​បាន​មក​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង២ និង​​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច ​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​រវាង​កម្ពុជា-កូរ៉េ និង​កិច្ច​ព្រម​ព្រៀង​​​​​ ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​​ តំបន់ ​​(RCEP) ដែល​ប្រទេស​ទាំង២ ជា​សមាជិក​ផង​ដែរ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here