អូស្រ្តាលី សហការជាមួយកម្ពុជាលើបញ្ហាប្រឈមផ្នែកព្រំដែននិងអន្តោប្រវេសន៍រួមគ្នា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលីកំពុងតែសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍រួមគ្នា។

ចាប់តាំងពីបើកសម្ពោធជាផ្លូវការ នៃវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជា (ACIF) កាលពីឆ្នាំ២០១១កន្លងមក រដ្ឋាភិបាលអូស្ត្រាលី កំពុងបន្តសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកការគ្រប់គ្រងព្រំដែន កិច្ចសហប្រតិបត្តិការទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត វ៉ាយអេត ព្រមទាំង លោកស្រី Jodie Bjerregaard ដែលបានអញ្ជើញមកពីក្រសួងមហាផ្ទៃ តំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលី មានសេចក្តីរីករាយជាខ្លាំងដែលបានចូលរួមជាមួយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា (GDI) ក្នុងវេទិកាអន្តោប្រវេសន៍អូស្ត្រាលី – កម្ពុជា (ACIF) លើកទី៧ ដែលប្រព្រឹត្តទៅនៅទីរួមខេត្តសៀមរាប ។

លោកបន្តថា នេះគឺជាកិច្ចប្រជុំលើវេទិកា អន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជា (ACIF) លើកទី១គិតតាំងពីឆ្នាំ២០១៦មក ហើយបានក្លា​យជាវេទិកាពិភាក្សា លើកិច្ចសហប្រតិបត្តិការរួម ស្តីអំពីបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន ដើម្បីសម្របសម្រួលដល់ការធ្វើដំនើរឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយដោយស្របច្បាប់ និងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង។

នៅក្នុងវេទិកានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា (GDI) បានទទួលពត៌មានបច្ចុប្បន្នភាព តាមរយៈមន្រ្តីគ្រប់គ្រងកម្មវិធី Bali Process លើបញ្ហាក្នុងតំបន់ដែលពាក់ព័ន្ធ ទៅនឹងការរត់ពន្ធ ជួញដូរ និង ឧស្សាហកម្មតាមប្រព័ន្ធអេឡិចត្រូនិកខុសច្បាប់។

នាពេលអនាគត រដ្ឋាភិបាលអូស្ត្រាលីកំពុង ត្រៀមខ្លួនជាស្រេចធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាអន្តោប្រវេសន៍អូស្ត្រាលី -កម្ពុជា (ACIF) នៅឆ្នាំ ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here