ដោយៈ ហ្វីអូណា
ភ្នំពេញៈ ក្នុងគោលបំណងរួមចំណែក ជំរុញកំណើនអាជីវកម្ម និងឱកាសវិនិយោគក្នុងប្រទេស សមាគមល្បីៗចំនួន៦ក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមបញ្ចូលគ្នាបង្កើត ជាសមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជា (CCIA)។
តំណាងរាជរដ្ឋាភិបាល ស្ថានទូត អ្នកដឹកនាំធុរកិច្ចមកពីវិស័យផ្សេងៗ និងសមាជិកសហគមន៍វិនិយោគ បានចូលរួមពិធីសម្ពោធការចាប់ដំណើរការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) នៅណាហ្គាវើលកាលពីល្ងាចថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។
CCIA បង្កើតឡើងដោយមានសមាសភាពបញ្ចូលគ្នា រួមមាន សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) សមាគមស្បែកជើងកម្ពុជា (CFA) សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) សមាគមធុរកិច្ចចិន ស៊ីឈ័នឆុងឈីងនៅកម្ពុជា (CYZSH) សមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងក្លឹបសឹង្ហបុរីនៅកម្ពុជា (SCC) ៕