ដោយ: គង់ លាងហួរ
អន្តរជាតិ: អស់រយៈពេល១ឆ្នាំកន្លះមកនេះ ស្ថាបនិកក្រុមហ៊ុន Meta Platforms មិនបានមានវត្តមានក្នុងបញ្ជីឈ្មោះ មហាសេដ្ឋីមានបំផុតលើពិភពលោកទាំង១០រូបឡើយ ពោលគឺរាប់ចាប់តាំងពីខែមករាឆ្នាំ២០២២មកម៉្លេះ។
យោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes បានបង្ហាញឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានកើនឡើងដល់ ១០០ពាន់លានដុល្លារជាលើកដំបូង ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនMeta ហក់ឡើងថ្លៃប្រហែល ៣% កាលពីថ្ងៃទី១៥ មិថុនា។
ទោះបីជាយ៉ាងនេះក្តី គិតត្រឹមថ្ងៃទី ១៧ មិថុនានេះ ទ្រព្យសម្បត្តិរបស់លោក Mark បានធ្លាក់មកនៅត្រឹម៩៩,៧ពាន់លានដុល្លារ តែតួលេខនេះ ក៏នៅតែអាចជួយឱ្យស្ថាបនិករបស់កម្មវិធី Facebook នេះអាចហក់ឡើងមកដល់តំណែងTop 10 ជាអ្នកមានដាច់គេលើពិភពលោកបានដដែល។
ទោះបីជាបច្ចុប្បន្ន លោកMark Zuckerberg បានក្លាយជាមហាសេដ្ឋីមានបំផុតទី១០ លើពិភពលោកយ៉ាងណាក្តី ប៉ុន្តែទំហំទ្រព្យសម្បត្តិរបស់លោកគឺនៅឆ្ងាយ ពីអ្វីដែលលោកធ្លាប់បានមានលើសលប់រហូតដល់ ជាង១៣៦ពាន់លានដុល្លារ កាលពីខែកញ្ញាឆ្នាំ ២០២១៕