ប្រទេសចិន រំពឹងបញ្ចុះអត្រាការប្រាក់គោលបន្ថែមទៀតនៅ ថ្ងៃអង្គារនេះ

ដោយៈ សុខុម

សិង្ហបុរី: ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា មានការរំពឹងទុកយ៉ាងទូលំទូលាយថាប្រទេសចិន នឹងបញ្ចុះអត្រាការប្រាក់គោលនៅថ្ងៃអង្គារ ទី២០ ខែមិថុនា នេះដែលជាការបន្ធូរបន្ថយលើកដំបូងក្នុងពេល១០ខែមកនេះ។

ការបញ្ចុះអត្រាការប្រាក់គោលនេះ អាចនឹងធ្វើឡើង ខណៈរដ្ឋាភិបាលក្រុងប៉េកាំង ព្យាយាមជំរុញការងើបឡើង នៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។

ទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះបង្ហាញថា វិស័យលក់រាយ និងវិស័យរោងចក្រ កំពុងធ្លាក់ចុះសន្ទុះបើធៀបនឹងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការស្ទុះងើបឡើងរបស់ប្រទេសចិន ក្រោយវិបត្តិកូវីដ-១៩ អាចនឹងជាប់គាំងនៅឆ្នាំនេះ និងបណ្ដាលឱ្យបាត់បង់ការងារយ៉ាងច្រើនកន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្ដាលចិន (PBOC) បានបញ្ចុះអត្រាការប្រាក់គោលនយោបាយរយៈពេលខ្លី និងមធ្យមកាលពីសប្តាហ៍មុន ដែលនេះជាសញ្ញាបង្ហាញថា ធនាគារកណ្ដាលនេះ ហៀបនឹងចាប់ផ្តើមបន្ធូរបន្ថយមួយជុំផ្សេងទៀតហើយ នៅក្នុងការកំណត់រូបិយវត្ថុ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

នៅក្នុងការស្ទង់មតិ ដែលធ្វើឡើងទៅលើអ្នកឃ្លាំមើលស្ថានការណ៍ទីផ្សារចំនួន៣២រូបនេះ អ្នកចូលរួមឆ្លើយទាំងអស់សុទ្ធតែបានព្យាករណ៍ថា ធនាគារកណ្ដាលចិន នឹងបញ្ចុះទាំងអត្រាការប្រាក់សម្រា​ប់កម្ចីរយៈពេល១ឆ្នាំ និងរយៈពេល៥ឆ្នាំ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here