មហាយក្សចិនបានសាងកំណត់ត្រាឯតទគ្គកម្មដ៏អស្ចារ្យដោយបានបាញ់បង្ហោះផ្កាយរំណបម្ដងច្រើនបំផុត

ដោយៈ សុខុម

ប៉េកាំង: ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក បានសាងកំណត់ត្រាឯតទគ្គកម្មថ្មីដ៏អស្ចារ្យ គឺការបាញ់បង្ហោះផ្កាយរណបក្នុងមួយជើងច្រើនបំផុត។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសចិន បានបាញ់បង្ហោះយានរ៉ុក្កែតមួយ ដែលមានឈ្មោះថា Long March-2D ដើម្បីបញ្ជូនផ្កាយរណបរហូតដល់ទៅ៤១ ទៅក្នុងគន្លងតារាវិថីដោយជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យានរ៉ុក្កែតខាងលើនេះ បានបំផ្ទុះនៅវេលាម៉ោង១:៣០នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center នៅភាគខាងជើងប្រទេសចិន ហើយមិនយូរប៉ុន្មាន ក៏បានយកផ្កាយរណបទាំង៤១រួមទាំងផ្កាយរណប Jilin-1 Gaofen 06A ចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ។

មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបនេះនិយាយថា ផ្កាយរណបពាណិជ្ជកម្មទាំងនេះ នឹងត្រូវបានប្រើសម្រាប់ផ្ដល់សេវាកម្មចាប់សញ្ញា (ស៊ិនស័រ) ពីចម្ងាយ និងការផ្ទៀងផ្ទាត់បច្ចេកវិទ្យាពាក់ព័ន្ធ។

តាមការបញ្ជាក់ នេះគឺជាបេសកកម្មហោះហើរ លើកទី៤៧៦ហើយរបស់យានរ៉ុក្កែត Long March៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here