ផ្សារហ៊ុននៅតំបន់អាស៊ីនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ បន្ទាប់ពីធនាគារកណ្តាលអាមេរិកជ្រើសរើសមិនដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៧ខែកន្លងមកនេះ ទោះបីជាខ្លួនបានបើកទ្វារឱ្យមានការដំឡើងបន្ថែមទៀតនៅពេលខាងមុខយ៉ាងណាក្តី។

ក្រុមសមាជិកគណៈកម្មាធិការបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលដោយការព្យាករណ៍ពីការដំឡើងការប្រាក់ចំនួម២៥ពិន្ទុមូលដ្ឋានបន្ថែមទៀតនៅឆ្នាំ២០២៣នេះ ដោយបញ្ជូនទិន្នផលរយៈពេលខ្លីរបស់សហរដ្ឋអាមេរិកឱ្យហក់ឡើងកាន់តែខ្ពស់។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើងថ្លៃ០,២ភាគរយ ខណៈដែលភាគហ៊ុនរបស់ Nikkeiបាននៅទ្រឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នផលរតនាគាររយៈពេល២ឆ្នាំបានកើនឡើងដល់១៣,៥ពិន្ទុមូលដ្ឋាន នៅក្នុងវគ្គនេះ ចំណែក ទិន្នផលរតនាគាររយៈពេលដប់ឆ្នាំបានធ្លាក់ចុះ៣ពិន្ទុមូលដ្ឋាន ដល់៣,៧៩ភាគរយ។

នៅក្នុងតំបន់អាស៊ី ការផ្តោតជាសំខាន់គឺទៅលើប្រទេសចិន ខណៈទិន្នផលឧស្សាហកម្ម និងការលក់រាយសម្រេចមិនបានល្អដូចការព្យាករណ៍របស់ទីផ្សារ នៅក្នុងសញ្ញាចុងក្រោយបង្អស់ ដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមិនដូចក្តីសង្ឃឹមទុក។

ប្រទេសចិនបានកាត់បន្ថយអត្រាគោលសំខាន់ គឺអត្រាកម្ចីរយៈពេលមធ្យមរបស់ខ្លួនចំនួន១០ពិន្ទុមូលដ្ឋាន ខណៈប្រាក់យ័នធ្លាក់ថ្លៃទាប ក្នុងរយៈពេលប្រាំមួយខែ ពោលគឺ៧,១៧៨យ័ន ស្មើនឹងមួយដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here