ក្រសួងបើកកិច្ចប្រជុំពិភាក្សាលើការផ្សព្វផ្សាយអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI)

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំ កិច្ចប្រជុំពិភាក្សាអំពីការផ្សព្វផ្សាយអនុក្រឹត្យស្តីពី ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

អង្គប្រជុំបានឯកភាពលើចំណុចមួយចំនួនរួមមាន ទី១ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់កំពង់ផែឯកជន ក្រុមហ៊ុននាវា និងក្រុមហ៊ុន ភ្នាក់ងារនាវា ចំនួនពីរលើក ក្នុងនោះ៖ លើកទី១ គ្រោងរៀបចំនៅកំពង់ផែស្វយ័តភ្នំពេញ និងលើកទី២នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីថ្មីៗ សម្រាប់ការប្រើប្រាស់ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ទី៣ រៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស រវាងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីពិភាក្សាលើបញ្ហាប្រឈមនៃការអនុវត្តប្រព័ន្ធPort EDI៕

LEAVE A REPLY

Please enter your comment!
Please enter your name here