ស្ថាប័នសំខាន់ចំនួន២ចុះMOUសហការគ្នាលើការពង្រឹងការ បណ្តុះបណ្តាលធនធានមនុស្ស

ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាលានាយទាហានសកម្ម។

ពិធីនេះមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នៃក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន ថ្នាក់ដឹកនាំសាលានាយទាហានសកម្ម និងមន្ត្រីពាក់ព័ន្ធរបស់វិទ្យាស្ថានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍការអប់រំ និងស្រាវជ្រាវដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ភាគីនីមួយៗ ក្នុងទម្រង់ជាការសហការ លើការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ការផ្តល់សម្ភារៈ និងជំនួយបច្ចេកទេស ការផ្លាស់ប្តូរមន្រ្តី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក ការសហការស្រាវជ្រាវ អនុវត្តលើគម្រោងរួមគ្នា លើវិស័យដែលពាក់ព័ន្ធ ការសហការ ក្នុងការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ កម្មវិធីបណ្តុះបណ្តាលនានារួមគ្នា ការចូលរួមសន្និសីទ សិក្ខាសាលា។

លើសពីនេះអនុស្សរណៈនេះ ក៏គ្របដណ្តប់លើកម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានា ការផ្លាស់ប្តូរព័ត៌មាន និងសម្ភារៈបរិក្ខារផ្នែកបច្ចេកទេសផ្សេងៗ ការប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារៈសំណង់ និងធនធានរួមគ្នា ការផ្តល់ឱកាសឱ្យនិស្សិតផ្លាស់ប្តូរបទពិសោធន៍សិក្សា និងចុះអនុវត្តការងារជាក់ស្តែង ការផ្តល់វិញ្ញាបនបត្រលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការផ្សេងៗទៀត តាមការឯកភាពគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here