ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងជួយឱ្យពលរដ្ឋខ្មែរនៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែមសម្រាប់លក់ និងជួយនំាចេញទៅក្រៅប្រទេស

BPH - All Shop Houses (Main and Sub)

ដោយៈ គង់ ហ្វីអូណា

        សៀមរាបៈ ក្រុមហ៊ុនយ៉ាម៉ូតូហ្គ្រីនរបស់ប្រទេសជប៉ុន បានចុះសិក្សាពិនិត្យមើលទីតាំង សម្រាប់ឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ដ ចាកចេញពីតំបន់អង្គរ ទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែមឡើងវិញ បន្ទាប់ពីបាត់មុខផ្លែត្រសក់នេះជាច្រើនឆ្នាំកន្លងមក។

លោកណាបិស៊ីម៉ា កាស៊ីហ៊ីតុ នាយកក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញនេះថា ផ្លែតាសក់ផ្អែម មានដើមកំណើតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្ដែរយ:ពេលច្រើនឆ្នាំមកនេះ គ្មានវត្ដមានប្រជាកសិករ ដាំតាសក់ប្រភេទនេះនៅក្នុងស្រុកនោះទៀតឡើយ ខណ:ដែលតាសក់នេះ មានទីផ្សារនៅខេត្ដបាត់ដំបង និងខេត្ដឧត្ដរមានជ័យ។លោកបានបន្ដថា លោកបានសហការជាមួយរដ្ឋបាល ខេត្ដសៀ​មរាប ចុះពិនិត្យរកទីតាំងដីឱ្យប្រជាពលរដ្ឋ ដាំតាសក់ផ្អែមនេះឡើងវិញ ដោយក្រុមហ៊ុនផ្ដល់បច្ចេកទេស ផ្ទះសំណាញ់ និងក្រុមហ៊ុនរបស់លោកជាអ្នកប្រមូលទិញ សម្រាប់លក់ក្នុងស្រុក និងនំាចេញទៅក្រៅប្រទេស។ លោកបានបន្ដថា ការដាំតាសក់ផ្អែមនេះ គឺជាផ្នែកមួយជួយឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនោះ ក៏ដូចជាប្រជាពលរដ្ឋ ដែលទើបស្ម័គ្រចិត្ដចាកចេញ ពីតំបន់អង្គរមានមុខរបរប្រចាំថ្ងៃ ស្របពេលដែលតាសក់នោះមានតម្លៃខ្ពស់ អាចជួយបង្កើនជីវភាពពួកគាត់បាន។

លោកបានបន្ដថា ផ្លែតាសក់ឬត្រសក់ផ្អែម គឺមានប្រជាពលរដ្ឋ នៅខេត្ដបាត់ដំបង បានអនុវត្ដន៍គម្រោងនេះ ទទួលបានទីផ្សារខ្ពស់ ហើយងាយស្រួលដាំដុះ។ តាសក់ផ្អែម ជាប្រភេទដំណាំវល្លិ៍មានផ្លែជាអាហារ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ២០០៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហេង ហំ គណ:កម្មការសហគមន៍សុវត្ថិភាពបន្ទាយស្រី មានប្រសាសន៍ថា ការដាំតាសក់ផ្អែម បានអវត្ដមានជាច្រើនឆ្នាំមកហើយដោយចាប់ផ្ដើមតាំងពីឆ្នាំ២០០៦មកម្លេះ ដោយសារគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការខ្វះបច្ចេកទេសដាំដុះជាដើម ដែលធ្វើឱ្យបាត់បង់ទីផ្សារ។

លោកបានបន្ដថា “ប្រជាកសិករនៅស្រុកបន្ទាយស្រី ស្វាគមន៍ចំពោះការជួយជ្រោមជ្រែង ឱ្យដាំតាសក់ផ្អែមឡើងវិញ ពីក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន ប៉ុន្ដែលោកត្រូវស្នើសុំជួយទាំងបច្ចេកទេស គ្រាប់ពូជ រោងសុវត្ថិភាពសម្រាប់ដាំដុះផងដែរ ខណ:ដែលពួកគាត់មានបទពិសោ​ធន៍ដាំដុះនៅហាលវាល។

លោកបន្តថា “គម្រោងនេះនឹងធ្វើប្រជាពលរដ្ឋ មានការងារធ្វើច្រើន ព្រោះនៅស្រុកនេះមានប្រជាពលរដ្ឋទៅរស់នៅច្រើន”។

បើតាមអ្នកជំនាញជប៉ុន បានលើកឡើងថា ដំណាំតាសក់ផ្អែមនេះត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ ព្រោះវាងាយឆ្លងជំងឺ ងាយរងការបំផ្លាញពីសត្វល្អិត និងការប៉ះពាល់ដោយសារទឹកលិចជាដើម។ ដូច្នេះកសិ​ករគួរជ្រើសរើស រដូវដាំដុះដំណាំនេះឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលល្អ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here