ឥណ្ឌានឹងវ៉ាដាច់ចិនក្នុងពេលឆាប់ៗខាងមុខក្នុងនាមជាប្រទេសមាន តម្រូវការប្រេងធំជាងគេបំផុតលើពិភពលោក

BPH - All Shop Houses (Main and Sub)

ដោយ: គង់ លាងហួរ

ញូវដែលីៈ លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)  បានមានប្រសាសន៍ថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្នុងពេលឆាប់ៗនេះ ក្នុងនាមជាអ្នកជំរុញដ៏ធំបំផុត នៃតម្រូវការប្រេងរបស់ពិភពលោក។

លោក Birol បានប្រាប់អ្នកយកព័ត៌មាន នៅខាងក្រៅព្រឹត្តិកា​រណ៍G20 នៅទីក្រុងញូវដេលីថា “មូលហេតុមួយក្នុងចំណោមហេតុផលនានា ដែលយើងនិយាយនេះគឺថា រថយន្ត និងឡានក្រុងអគ្គិសនីនៅក្នុងប្រទេសចិន កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស” ។

យោងតាមការចុះផ្សាយដោយសារពត៌មាន Reuter បានឱ្យដឹងថា លោក Fatih Birol មានក្តីសង្ឃឹម​យ៉ាង​ខ្លាំង​ក្លាថា ប្រទេស​ឥណ្ឌា​នឹង​ខិត​កាន់តែជិត​ទៅខាង​ដំណើរការ នៃការសាកជាមួយអគ្គិសនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារថាមពលដែលមានមូលដ្ឋាន នៅទីក្រុងប៉ារីសនេះបានឱ្យដឹងនៅក្នុងរបាយការណ៍ ទស្សនវិស័យរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រហែលរយៈពេលចំនួន៣ត្រីមាស នៃកំណើ​នតម្រូវការឆ្នាំ២០២២-២០២៨ នឹងមកពីតំបន់អាស៊ី ដោយឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រភពដ៏ធំបំផុត នៃកំណើនតម្រូវការប្រេងនៅឆ្នាំ២០២៧។

លោក Birol ក៏បានលើកឡើងផងដែរថា ចាប់តាំងពីប្រទេសឥណ្ឌា មានសមត្ថភាពថាមពលកកើតឡើងវិញដ៏សម្បូរបែប ប្រទេសនេះ មិនគួរខកខានឱកាស ដើម្បីក្លាយជាមហាអំណាច នៅក្នុងអាជីវកម្មអ៊ីដ្រូសែនបៃតងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here