តំបន់អាសុីនៅតែជាគោលដៅទេសចរណ៍ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរថៃចេញទៅក្រៅប្រទេស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសនៅតំបន់អាស៊ីបានចូលរួមក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់ទីផ្សារធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រទេសថៃ ដោយផ្អែកលើការបង្កើនសមត្ថភាពហោះហើរបើធៀបនឹងឆ្នាំមុន។

យោងតាមសមាគមភ្នាក់ងារទេសចរណ៍ថៃ (TTAA) បានឱ្យដឹងថា ទីផ្សារក្រៅប្រទេសរបស់ថៃនៅឆ្នាំនេះអាចងើបឡើងវិញដល់ពាក់កណ្តាលនៃការចាកចេញចំនួន១១,២លានដែលបានកត់ត្រាក្នុងឆ្នាំ២០១៩ ។

លោក Chotechuang Soorangura អនុប្រធានសមាគម TTAA បានលើកឡើងថា តំបន់អាស៊ីនៅតែជាគោលដៅទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរក្រៅស្រុកនៅក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ ដែលគ្របដណ្តប់ជិត៧០% នៃការធ្វើដំណើរពីក្រៅប្រទេសទាំងអស់ពីប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Cindy Chen នាយកការិយាល័យទេសចរណ៍តៃវ៉ាន់ប្រចាំនៅទីក្រុងបាងកកបានមានប្រសាសន៍ថា ទស្សនវិស័យសម្រាប់ភ្ញៀវទេសចរថៃមានភាពវិជ្ជមាន ដោយមានការងើបឡើងវិញបន្តិចម្តងៗជារៀងរាល់ខែ។

ការិយាល័យនេះរំពឹងទុកថា ទីផ្សារថៃនៅឆ្នាំនេះនឹងស្ទុះងើបឡើងវិញដល់៨០% នៃកម្រិតក្នុងឆ្នាំ២០១៩ ដោយសារការបើកជើងហោះហើរឡើងវិញ និងយុទ្ធនាការផ្តល់រង្វាន់ចំនួន៥.០០០ដុល្លារតៃវ៉ាន់ ដែលដំណើរការរហូតដល់ចុងខែមិថុនានេះ។

លោកស្រី Cindy Chen បានបន្តឱ្យដឹងទៀតថា កោះតៃវ៉ាន់គ្រោងនឹងបន្តពន្យារការផ្តល់ជូនទិដ្ឋាការដោយឥតគិតថ្លៃរបស់ខ្លួនសម្រាប់ជនជាតិថៃ បន្ទាប់ពីការលើកលែងបច្ចុប្បន្ននឹងផុតកំណត់នៅថ្ងៃទី ៣១ ខែកក្កដាខាងមុខ។

នៅក្នុងអំឡុងត្រីមាសទីមួយ ភ្ញៀវទេសចរថៃធ្វើដំណើរទៅកាន់កោះតៃវ៉ាន់បានកើនឡើងរហូតដល់៨៣.០០០នាក់ ហើយស្ថិតក្នុងចំណោមទីផ្សារប្រភពកំពូលទាំង១០ខណៈកោះតៃវ៉ាន់បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន៦លាននាក់ក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here