ដោយៈ និស្ស័យ
ស្ទឹងត្រែងៈ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង សូមអញ្ជើញសាធារណជនទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ក្រោមមូលបទ “សក្តានុពលអេកូទេសចរណ៍ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦”។
ព្រឹត្តិការណ៍នេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
កម្មវិធី និងសកម្មភាពសប្បាយៗក្នុងព្រឹត្តិការណ៍រយៈពេល ២ថ្ងៃ មានដូចជា កីឡាទេសចរណ៍: កម្មវិធីរត់កម្សាន្តមហាជន កម្មវិធីជជែកពិភាក្សាស្តីពី សក្តានុពលអេកូទេសចរណ៍ ការប្រគំតន្ត្រីដ៏ធំសម្បើមពីតារាចម្រៀងល្បីៗ ទស្សនីយភាពរបាំចម្រុះជាច្រើន ព្រមទាំងមានការដាក់ស្តង់ពិព័រណ៍ និងលក់ផលិតផលប្រមាណ១៥០ស្តង់៕










