តើ Brand មួយណាជាប់លេខ១ ក្នុងចំណោម Brand ប្រណីតដ៏ពេញនិយមបំផុតទាំង១០ក្នុងលោកប្រចាំឆ្នាំ២០២៣?

សុខុម

អន្តរជាតិ: Brand ឬ ម៉ាកយីហោទំនិញប្រណីតអន្តរជាតិល្បីៗដូចជា Dior, Chanel, Gucci, Rolex និង Versace ជាដើម សុទ្ធតែជាប់ឈ្មោះក្នុងចំណោមកំពូលម៉ាកយីហោប្រណីតដ៏ពេញនិយមទាំង១០របស់ពិភពលោកដែលសម្រាប់តែអភិជន ឬ អ្នកមានលុយចាយមិនអស់ ព្រោះវាមានតម្លៃថ្លៃកប់ពពក។ ប៉ុន្តែតើ Brand មួយណាជាប់លេខ១ ប្រចាំឆ្នាំ២០២៣?

ការសិក្សាថ្មីមួយបានបង្ហាញថា Louis Vuitton (LV) គឺជាម៉ាកយីហោប្រណីតដែលពេញនិយមបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម៉ាកយីហោសម្លៀកបំពាក់ប្រណីតរបស់បារាំង មួយនេះបានស្ថិតកំពូលតារាងនៅក្នុងការសិក្សាស្រាវជ្រាវចុងក្រោយរបស់ Ubuy ដែលជាវេទិកាទិញទំនិញអន្តរជាតិ និងជាទីផ្សារពិភពលោកដ៏ពេញនិយមសម្រាប់ទំនិញប្រណីត។

ការសិក្សានេះបានវិភាគលើម៉ាកយីហោល្បីៗ និងដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកចំនួន១០០អនុលោមទៅតាមរង្វាស់មេទ្រិចចំនួន៥ខុសៗគ្នារួមមានការឆែករកទូទាំងពិភពលោក (Global Search) ការចូលឆែកមើលគេហទំព័រទូទាំងពិភពលោក (Global Website Visits) ប្រាក់ចំណូល ការចុចតាមដានលើបណ្ដាញទំនាក់ទំនងសង្គម (Social Media Following) ប្រព័ន្ធផ្សព្វផ្សាយសង្គម និង ការចូលរួមរបស់សង្គម (Social Engagement) ផងដែរ។

ដោយប្រើវិធីសាស្រ្តនេះ ទីបំផុតអ្នកសិក្សាស្រាវជ្រាវអាចរកឃើញកំពូលម៉ាកយីហោប្រណីតទាំង១០ក្នុងពិភពលោកដោយយោងទៅតាមចំណាប់អារម្មណ៍របស់សាធារណជន និងអ្នកប្រើប្រាស់។

ក្រុមអ្នកជំនាញលើកឡើងថា ដោយឧស្សាហកម្មទំនិញប្រណីតទូទាំងពិភលោកត្រូវបានព្យាករថានឹងសម្រេចបានកំណើនជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខក្នុងអត្រា៦%ជារៀងរាល់ឆ្នាំ លទ្ធផលនៃការរកឃើញនេះបង្ហាញថា ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទំនិញប្រណីតមិនបានថយចុះនោះឡើយ។

តោះ! ឥឡូវសស្គាល់កំពូលម៉ាកយីហោប្រណីតទាំង១០ដូចខាងក្រោមទាំងអស់គ្នា៖

ចំណាត់ថ្នាក់លេខ១៖ Louis Vuitton

ចំណាត់ថ្នាក់លេខ២៖ Dior

ចំណាត់ថ្នាក់លេខ៣៖ Gucci

ចំណាត់ថ្នាក់លេខ៤៖ Chanel

ចំណាត់ថ្នាក់លេខ៥៖ Rolex

ចំណាត់ថ្នាក់លេខ៦៖ Versace

ចំណាត់ថ្នាក់លេខ៧៖ Michael Kors

ចំណាត់ថ្នាក់លេខ៨៖ Ralph Lauren

ចំណាត់ថ្នាក់លេខ៩៖ Prada

ចំណាត់ថ្នាក់លេខ១០៖ Coach

LEAVE A REPLY

Please enter your comment!
Please enter your name here