ក្រុមហ៊ុនអាកាសចរណ៍ចិនបើកផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងឡុងដ៍ និងទីក្រុងប៉េកាំង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines កាលពីថ្ងៃពុធបានបើកសម្ពោធសេវាកម្មហោះហើរត្រង់ថ្មីមួយដែលតភ្ជាប់ទីក្រុងឡុងដ៍ និងទីក្រុងប៉េកាំង។

ផ្លូវដែលទើបបើកថ្មីនេះដំណើរការជើងហោះហើរមួយដងក្នុងមួយថ្ងៃ ដោយចេញដំណើរពីអាកាសយានដ្ឋានHeathrow នៅម៉ោង១០:៣០យប់ម៉ោងក្នុងស្រុក និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង ដាស៊ីង បន្ទាប់ពីហោះហើរប្រហែល១០ម៉ោង។

នៅពេលមកដល់អាកាសយានដ្ឋាន Daxing អ្នកដំណើរអាចភ្ជាប់ជាមួយជើងហោះហើរទៅកាន់ទីក្រុងនានាក្នុងប្រទេសចិនដូចជា Guangzhou Shenzhen Xiamen Chongqing និង Changsha ក៏ដូចជាគោលដៅអន្តរជាតិដូចជាទីក្រុង Tokyo Osaka Tashkent និងទីក្រុងជាច្រើនទៀត។

អ្នកដំណើរម្នាក់ដែលមាននាមត្រកូល Niu បានលើកឡើងថា “យើងមិនដែលបានចុះចតនៅអាកាសយានដ្ឋាន Daxing ទេ ព្រោះវាទើបត្រូវបានសាងសង់កាលពីប៉ុន្មានឆ្នាំមុន ហើយយើងកំពុងទន្ទឹងរង់ចាំបទពិសោធន៍នៅទីនោះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមហ៊ុនអាកាសចរណ៍ខាងលើបានឱ្យដឹងថា សេវាកម្មផ្លូវអាកាសថ្មីនេះដំណើរការដោយយន្តហោះ Airbus A350 ហើយត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនអ្នកដំណើរលើសពី៦០០នាក់ក្នុងមួយថ្ងៃរវាងទីក្រុងទាំងពីរ។

លោក Chen Ke អ្នកគ្រប់គ្រងទូទៅនៃការិយាល័យក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នៅទីក្រុងឡុងដ៍បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការផ្លូវអាកាសនេះសង្ឃឹមថា នឹងនាំមកនូវភាពរឹងមាំថ្មីដល់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេស និងចិន ក៏ដូចជាជំរុញការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here