រដ្ឋាភិបាលចិនបញ្ចេញកម្ចី១៦៦ពាន់លានដុល្លារដើម្បីជួយដល់ អ្នកទិញផ្ទះ

ដោយៈ សុខុម

ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនាថា រដ្ឋាភិបាលចិន បានបញ្ចេញប្រាក់កម្ចីរហូតដល់ទៅប្រមា​ណ១៦៦ពាន់លានដុល្លារអាមេរិក ពីមូលនិធិលំនៅដ្ឋានក្នុងឆ្នាំ២០២២ ដែលបានផ្តល់អត្ថប្រយោជន៍ ដល់អ្នកទិញផ្ទះកាន់តែច្រើន។

អត្រាការប្រាក់លើកម្ចីទាំងនេះ គឺចាប់ពី០,៩%ដល់១,៣៥% ដែលទាបជាងអត្រាការប្រាក់កម្ចីគោល។ តាមការប៉ាន់ប្រមាណ ការបញ្ចេញប្រាក់កម្ចីយ៉ាងច្រើនសន្ធឹក សន្ធាប់ពីមូលនិធិលំនៅដ្ឋានរបស់ប្រទេសចិន ជាមួយនឹងការប្រាក់ទាបនេះ បានជួយឱ្យអ្នកខ្ចីចំណេញការប្រាក់រហូតដល់ទៅជាង២៩,៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍រួម ចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ ក្រសួ​ងលំនៅដ្ឋាន និងអភិវឌ្ឍន៍ក្រុង-ជនបទ និងធនាគារកណ្ដាលចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបង្ហាញថា ពលរដ្ឋចិនជាង៦៧,៨៣លាននាក់ បានដកប្រាក់សរុបរហូតដល់ ប្រមាណ៣០០ពាន់លានដុល្លារអាមេរិក ពីមូលនិធិលំនៅដ្ឋានកាលពីឆ្នាំមុន។

ចំនួនស្ថាប័នដែលចូលរួមចំណែក ដល់មូលនិធិលំនៅដ្ឋានបានកើនឡើង៨,៨% ខណៈចំនួនបុគ្គល ដែលចូលរួមចំណែកដល់មូលនិធិនេះបានកើនឡើង៣,៣១%ក្នុងឆ្នាំកន្លងទៅ។ របាយការណ៍បង្ហាញថា បុគ្គលិកដែលបម្រើការងារ នៅក្រុមហ៊ុនឯកជនក្នុងទីក្រុងបានរួមចំណែកច្រើនជាងគេ។

ទីក្រុងឆុងឈីង (Chongqing) និងទីក្រុងចំនួន៥ផ្សេងទៀតបានបង្កើតគម្រោងសាកល្បង ដើម្បីលើកកម្ពស់ការគ្របដណ្តប់នៃមូលនិធិនេះ ក្នុងចំណោមពលរដ្ឋចំណូលថ្មី និងយុវជនក្នុងទីក្រុងក្នុងគោលបំណងបំពេញ តម្រូវការលំនៅដ្ឋានរបស់ពួកគេ។

ពលរដ្ឋដែលមានការងារបត់បែន សរុបចំនួន២២០.៣០០នាក់នៅពេលនេះ ត្រូវបានគ្របដណ្តប់ដោយមូលនិធិ លំនៅដ្ឋានក្នុងទីក្រុងទាំងនេះ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here