វិនិយោគិនបរទេសសម្រុកលក់ភាគហ៊ុន និងមូលបត្រថៃចេញអស់ជិត៣០០០លានដុល្លារ ជំុវិញការមិនច្បាស់លាស់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bangkok Post បានឱ្យដឹងថា វិនិយោគិនបរទេសបានលក់ភាគហ៊ុនថៃតម្លៃជិត១០០ពាន់លានបាត(ប្រហែល២,៨៧ពាន់លានដុល្លារ)ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ដោយសារតែការកើនឡើងអត្រាការប្រាក់សកល និងភាពមិនច្បាស់លាស់ក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ។

ប៉ុន្តែ ផ្សារហ៊ុនថៃ (SET) បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនកាលពីថ្ងៃអង្គារថា ការបន្ធូរបន្ថយកម្រិតបំណុលរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ អាចជំរុញអារម្មណ៍ពិភពលោក និងលើកទឹកចិត្តអ្នកវិនិយោគឱ្យទិញភាគហ៊ុនថៃបន្ថែមទៀត ខណៈសេដ្ឋកិច្ចថៃកំពុងងើបឡើងវិញ។

លោក Soraphol Tulayasathien អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៅ SET បាននិយាយថា លំហូរចេញពីទីផ្សារមូលបត្របំណុល និងទីផ្សារភាគហ៊ុនរបស់ប្រទេសថៃ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ត្រូវបានគេរំពឹងថានឹងមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារអ្នកវិនិយោគមានការព្រួយបារម្ភអំពីការបង្កើតរដ្ឋាភិបាលថ្មី និងការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានកត់សម្គាល់ថា “វិនិយោគិនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយអ្នកវិភាគមានសុទិដ្ឋិនិយមថា លំហូរនៃមូលនិធិបរទេសនឹងត្រលប់មកវិញ ប្រសិនបើគោលនយោបាយថ្មីរបស់រដ្ឋាភិបាលមិនប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្រទេស”។

លោក Soraphol មានប្រសាសន៍ទៀតថា “កត្តាដែលត្រូវត្រួតពិនិត្យគឺការកាត់បន្ថយទិន្នផលរបស់អង្គការប្រទេសនាំចេញប្រេង (Opec) ដែលវាអាចបង្កើនសម្ពាធលើសេដ្ឋកិច្ច និងមនោសញ្ចេតនាវិនិយោគម្តងទៀត”។នៅចុងខែឧសភា សន្ទស្សន៍ SET បានហក់ឡើង០,៣% ធៀបនឹងខែមេសា និងថយចុះ៨,១% ធៀបនឹងចុងឆ្នាំ២០២២ មកនៅត្រឹម១៥៣៣,៥៤ពិន្ទុ ស្របតាមសន្ទស្សន៍ទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here