ក្រុមហ៊ុនកាសុីណូខ្នាតយក្សលើពិភពលោកចំនួន២កំពុងស្វែករកឱកាសឈានជើងចូលទីផ្សារថៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមចុះផ្សាយដោយសារពត៌មាន Bloomberg បានបង្ហាញឱ្យដឹងថា ប្រតិបត្តិករកាស៊ីណូកំពូលធំៗ របស់ពិភពលោកចំនួន២កំពុងដាក់មូលដ្ឋានគ្រឹះដើម្បីបង្កើតកន្លែងលេងល្បែងដ៏មានសក្តានុពលនៅក្នុងប្រទេសថៃ។

ខណៈពេលដែលការឈានជើងចូលណាមួយអាស្រ័យលើការដកចេញការរឹតបន្តឹងផ្លូវច្បាប់របស់ប្រទេសថៃ ឧស្សាហកម្មនេះរំពឹងថា ការផ្លាស់ប្តូរកំពុងដំណើរការ។

ទោះបីជាប្រទេសថៃនៅតែស្ថិតក្នុងភាពជាប់គាំងនៃការផ្លាស់ប្តូររដ្ឋាភិបាលដឹកនាំក្តី ប៉ុន្តែសំណើរបង្កើតរមណីយដ្ឋានកាស៊ីណូមួយបានទទួលការគាំទ្រពីភាគីនៅក្នុងសភាចុងក្រោយ ហើយត្រូវបានគេរំពឹងថា សំណើរនេះនឹងត្រូវបានផ្តល់ភ្លើងខៀវដោយរដ្ឋាភិបាលថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Galaxy Entertainment Group និង MGM Resorts International កំពុងសិក្សាពីសក្ដានុពលនៃការបើករមណីយដ្ឋានកាស៊ីណូក្នុងប្រទេសថៃ។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណព្រោះបញ្ហានេះគឺជារឿងឯកជន។

ប្រភពននោះបានអះអាងទៀតថា ក្រុមហ៊ុនល្បែងហ្គេម លក់រាយ និងបដិសណ្ឋារកិច្ច Galaxy ដែលគ្រប់គ្រងដោយមហាសេដ្ឋី Lui Che-woo ក៏កំពុងស្វែងរកការចាប់ផ្តើមប្រតិបត្តិការហ្គេមនៅក្នុងប្រទេសអារ៉ាប់រួមផងដែរ។

ទាក់ទិននឹងបញ្ហាទាំងនេះ អ្នកតំណាងរបស់ក្រុមហ៊ុន Galaxy មិនបានធ្វើការអត្ថាធិប្បាយលើផែនការរបស់ខ្លួននោះទេហើយ ក្រុមហ៊ុន MGM ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែលបានផ្ញើក្រៅម៉ោងធ្វើការនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here