ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសនៅទ្រឹងនៅថ្ងៃពុធនេះ ខណៈដែលពាណិជ្ជករកំពុងរង់ចាំការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅឯកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅសប្តាហ៍ក្រោយ។
តម្លៃមាស Spot Gold ត្រូវបានផ្លាស់ប្តូរតិចតួចនៅ១៩៦៣,៨៣ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0027 GMT។ ចំណែកឯ មាស របស់ សហរដ្ឋ អាមេរិក ស្ថិតក្នុងតម្លៃ១៩៨០,២០ដុល្លារក្នុងមួយអោន។
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះបន្តិច ដោយធ្វើឱ្យមាសមានតម្លៃទាបសម្រាប់អ្នកទិញនៅបរទេស។
ធនាគារកណ្តាលក្រុងញូវយ៉ក Fed បានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារថា សម្ពាធនៃការផ្គត់ផ្គង់បានបន្តធ្លាក់ចុះនៅក្នុងខែឧសភា ដោយកាត់បន្ថយបន្ថែមទៀតនូវអ្វីដែលជាកម្លាំងសំខាន់ដែលជំរុញឱ្យមានសម្ពាធអតិផរណានៅជុំវិញពិភពលោក។
ក្រុមហ៊ុន SPDR Gold Trust GLD ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានអះអាងថា ការកាន់កាប់របស់ខ្លួនបានធ្លាក់ចុះ០,១៥% មកនៅត្រឹម៩៣៨,១១តោនកាលពីថ្ងៃអង្គារពី៩៣៩,៥៦តោនកាលពីថ្ងៃចន្ទ។
តម្លៃ Spot silver បានកើនឡើង០,១% ដល់២៣,៦១៣ដុល្លារ ក្នុងមួយអោន ផ្លាទីនបានហក់ឡើងថ្លៃ០,៣%ដល់១០៣៤,៥៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium ហក់ឡើង០,៤% ដល់១៤១៩,០៧ដុល្លារក្នុងមួយអោន៕