រុស្ស៊ី កំពុងប្រមូលទិញចូលវិញនូវសព្វាវុធពីមីយ៉ាន់ម៉ា និងឥណ្ឌា ក្រោយបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន

ដោយៈ សុខុម

វៀងចន្ទន៍: សារព័ត៌មានជប៉ុន Nikkei ទម្លាយឱ្យដឹងថា រុស្ស៊ី ត្រូវបានសង្ស័យថា កំពុងប្រមូលទិញចូលវិញនូវសព្វាវុធ ដែលខ្លួននាំចេញទៅមីយ៉ាន់ម៉ា និងឥណ្ឌា បន្ទាប់ពីខ្លួនបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន ដែលមិនដឹងពេលណាចប់។

បន្ទាប់ពីសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅសហភាពអឺរ៉ុប ព្រមទាំងប្រទេសជប៉ុន ផងដែរនោះក៏បានហាមឃាត់ ការនាំចេញសព្វាវុធទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន Nikkei ដែលបានរកឃើញថា ប្រទេសរុស្ស៊ី ប្រមូលទិញចូលវិញយកមកវិញនូវរថក្រោះ និងកាំជ្រួចមីស៊ីលដែលខ្លួនធ្លាប់បាននាំចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឥណ្ឌា។

ក្រុមហ៊ុនផលិតសព្វាវុធយោធារុស្ស៊ី UralVagonZavod បាននាំចូលសព្វាវុធពីកងទ័ព នៃប្រទេសមីយ៉ាន់ម៉ា ក្នុងតម្លៃ២៤លានដុល្លារអាមេរិក កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដែលទាំងនោះសុទ្ធតែជាសព្វាវុធដែលខ្លួនបានផលិត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នយោធារុស្ស៊ី មានរថក្រោះប្រមាណ៥.០០០គ្រឿង។ នេះបើយោងតាមរបាយការណ៍ ប្រចាំឆ្នាំ២០២៣ មានឈ្មោះថា “The Military Balance” (តុល្យភាពយោធា) ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) នៃប្រទេសអង់គ្លេស។

លោក Oleg Ignatov អ្នកវិភាគបញ្ហារុស្ស៊ី មកពីអង្គការឯករាជ្យ International Crisis Group ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល នៃប្រទេសបែកហ្ស៊ិក បានទម្លាយឱ្យដឹងថា ភាគច្រើននៃសព្វាវុធទាំងនោះ គឺជារថក្រោះកញ្ចាស់ធុន T-72។

ប្រទេសរុស្ស៊ី កាលពីមុនបានពឹងផ្អែក លើបច្ចេកវិទ្យារបស់លោកខាងលិច ដើម្បីផលិតឧបករណ៍អុបទិក (Optical Equipment) ប៉ុន្តែទិន្នន័យពាណិជ្ជកម្មកន្លងមកបង្ហាញថា ប្រទេសនេះកំពុងជួបការលំបាក ក្នុងការទិញបំណែកសព្វាវុធដ៏ចាំបាច់ទាំងនេះ ដែលជាលទ្ធផលនៃទណ្ឌកម្មពាណិជ្ជកម្មជុំទិស ក្រោយពីខ្លួនបានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here