ឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាតំបន់ដ៏សំខាន់សម្រាប់អនាគតនៃសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

សេអ៊ូល: ភាពជាដៃគូជាមួយបណ្តាប្រទេស នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានគូសបញ្ជាក់ថា ជាផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព របស់ប្រទេសកូរ៉េខាងត្បូងនាពេលអនាគត ស្រវពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក។

សារៈសំខាន់នៃតំបន់នេះ ត្រូវបានកត់សម្គាល់ឡើងនៅឯវេទិកា Jeju ស្តីពីសន្តិភាព និងវិបុលភាព ដែលបានបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ បានប្រមូលផ្តុំអ្នកចូលរួមប្រហែល៣.០០០នាក់នៅលើកោះ Jeju ជាមួយនឹងប្រធានបទនៃការធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពប្រកបដោយចីរភាព នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រីកូរ៉េ លោក Han Duck-soo បានថ្លែងនៅក្នុងពិធីបើកវេទិកាថា“តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគ្របដណ្តប់៦៥% នៃចំនួនប្រជាជនលើពិភពលោករស់នៅ និងដែលគ្របដណ្តប់៦២% នៃផលិ​តផលក្នុងស្រុកសរុបរបស់ពិភពលោក ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាមជ្ឈមណ្ឌល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅក្នុងវិស័យនានាដូចជាសន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យាទំនើប”។

ក្រុមអ្នកជំនាញបានចាត់ទុកសារៈសំខាន់ ជាយុទ្ធសាស្ត្រក្នុងតំប​ន់គឺខ្ពស់ជាងពេលណាៗទាំងអស់ ខណៈដែលប្លុកភូមិសាស្ត្រនយោ​បាយជុំវិញ ប្រទេសមហាអំណាចទាំងពីរគឺ ចិន និងសហរដ្ឋអាមេរិកកំពុងបង្កជាការគំរាមកំហែង ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។

លោក Heo Yoon សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Sogang បានលើកឡើងថា “និន្នាការឆ្ពោះទៅរកការផ្លាស់ប្តូរឆ្ងាយ ពីប្រទេសចិន ឬការកំណត់ការវិនិយោគថ្មី ទៅក្នុងប្រទេសចិនគឺមានភាពច្បាស់ណាស់ ហើយតម្លៃនៃការអនុញ្ញាតឱ្យនយោបាយ និងសន្តិសុខចូលទៅក្នុងពិភពជំនួញ និងសេដ្ឋកិច្ចនឹងកើនឡើងកាន់តែខ្ពស់”។

លោក Heo បានលើកឡើងអំពីបញ្ហា នៃការធ្វើពិពិធកម្មទំនាក់ទំនង នៅក្នុងបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ក្នុងវិស័យផ្សេងៗ រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលមានសារៈសំខាន់ សម្រាប់ប្រទេសកូរ៉េនៅពេលនេះ ដើម្បីធានាបាននូវភាពធន់នឹងសេដ្ឋកិច្ច។

លើសពីនេះ លោកសាស្ត្រាចារ្យ Heo Yoon បានបន្ថែមទៀតថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់រដ្ឋាភិបាលកូរ៉េខាងត្បូង អាចដើរតួនាទីមួយក្នុងដំណើរការនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here