រដ្ឋាភិបាលជប៉ុនគ្រោងបោះទុនរហូតដល់១០៧ពាន់លានដុល្លារអាមេរិកដើម្បីផ្គត់ផ្គង់អ៊ីដ្រូសែនក្នុងស្រុក

ដោយៈ សុខុម

តូក្យូៈ រដ្ឋាភិបាលជប៉ុន បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ថា ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគរហូតដល់ទៅ១៥ទ្រីលានយ៉េន (១០៧,៥ពាន់លានដុល្លារអាមេរិក) នៅ១៥ឆ្នាំខាងមុខដើម្បីផ្គត់ផ្គង់អ៊ីដ្រូសែនក្នុងស្រុក។

នៅជុំវិញពិភពលោក ប្រទេសនានាកំពុងតែប្រកួតប្រជែងគ្នាអភិវឌ្ឍអ៊ីដ្រូសែន ជាមធ្យោបាយកាត់បន្ថយការបំភាយឧស្ម័ន នៅក្នុងឧស្សាហកម្មមួយចំនួន ដូចជា ការផលិតដែក និងការផលិតគីមីជាដើម និងដោយសារវាមានប្រយោជន៍ នៅក្នុងការសម្អាតវិស័យថាមពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសជប៉ុន ដែលបានចេញផ្សាយជាលើកដំបូង នូវយុទ្ធសាស្ត្រអ៊ីដ្រូសែនមូលដ្ឋាន (Basic Hydrogen Strategy) របស់ខ្លួនក្នុងឆ្នាំ២០១៧ បានប្រកាសកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា នូវគោលដៅកែសម្រួល ដើម្បីជំរុញការផ្គត់ផ្គង់អ៊ីដ្រូសែន ឱ្យឈានដល់១២លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០២៤។

ផែនការដំបូងនេះ បានអំពាវនាវឱ្យការផ្គត់ផ្គង់អ៊ីដ្រូសែន នៅក្នុងប្រទេសជប៉ុន ឈានដល់៣លានតោនក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ ពី២លានតោននាពេលបច្ចុប្បន្ន។

នៅឆ្នាំ២០៥០ ប្រទេសជប៉ុន មានគោលបំណងផ្គត់ផ្គង់អ៊ីដ្រូសែនឱ្យឈានដល់ ប្រមាណ២០លានតោន ខណៈប្រទេសនេះរំពឹងថា ទីផ្សារអ៊ីដ្រូសែនពិភពលោក នឹងបង្កើតប្រាក់ចំណូលរហូតដល់ទៅ២,៥ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here