ខេត្តចំនួន៣របស់កម្ពុជាបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនរាប់ម៉ឺននាក់តាមរយៈវិស័យឧស្សាហកម្ម

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខេត្តចំនួន៣ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង និងកំពង់ស្ពឺ បាននិងកំពុងផ្តល់ប្រាក់ចំណូល ដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ តាមរយៈការបង្កើតការងារ ក្នុងវិស័យកាត់ដេរ និងស្បែកជើង ការផលិតឧបករណ៍ធ្វើដំណើរ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ។

ខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង គឺជាខេត្តចំនួន៣របស់ប្រទេសកម្ពុជា ដែលមានសក្ដានុពលខ្លាំង ក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ នេះបើយោងតាមការឱ្យដឹងពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ យើងនឹងមានរោងចក្រចំនួន៣៨២ ដែលដំណើរការនៅក្នុងខេត្តទាំង៣នេះ ដែលមានបុគ្គលិករហូតដល់៣៣ម៉ឺននាក់។  ខេត្តកណ្តាលមានរោងចក្រចំនួន១៧១ ដែលមានកម្លាំងពលកម្មសរុប១៣ម៉ឺននាក់ ខេត្តកំពង់ស្ពឺមាន១៩១រោងចក្រ មានកម្លាំងពលកម្ម១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំងមាន២០រោងចក្រ មានកម្លាំងពលកម្ម៥ម៉ឺននាក់។

លោកអ៊ិត សំហេង បានបញ្ជាក់ទៀតថា គ្រប់ផលិតផលឧស្សាហកម្ម ដែលកម្ពុជាផលិតត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។

តាមរយៈវិស័យផលិតកម្ម វាបានរួមចំណែកដល់ការបង្កើតការងារសម្រាប់ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងប្រទេស ជំនួសឱ្យការធ្វើចំណាកស្រុកប្រកបដោយហានិភ័យ។

លើសពីនេះ វិស័យផលិតកម្មបានរួមចំណែក ក្នុងកំណើនការងារខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ខណៈដែលការងាររាប់លានកន្លែង ត្រូវបានបង្កើតនៅទូទាំងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here