ក្រសួងពាណិជ្ជកម្មនឹងបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃក្នុងការនាំផលិតផលខ្មែរទៅកាន់បរទេសតាមរយៈក្រុមហ៊ុនAlibaba

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្ដីជូនដំណឹងស្ដីពីថ្នាក់បណ្ដុះបណ្ដាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចដោយឥតគិតថ្លៃ។

យោងតាមសេចក្តី​ប្រកាសលេខ ២២៨ ព.ណ ផសព.ប្រក ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ចសិក្សាពីលទ្ធភាព និងសម្របសម្រួលការនាំចេញ ផលិតផលខ្មែរទៅកាន់ទីផ្សារបរទេស តាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន Alibaba។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្រសួងពាណិជ្ជកម្មមានកិតិ្តយស សូមជម្រាបជូនដល់សាធារណៈជនទាំងអស់់អោយបានជ្រាបថា ក្រុមហ៊ុន Alibaba នឹងបើកថ្នាក់បណ្ដុះបណ្ដាលតាមប្រព័ន្ធ អេឡិចត្រូនិចមួយឈ្មោះថា​ Alibaba Netpreneur Masterclass នៅ ថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ២០២៣​ ខាងមុខនេះ ក្នុងគោលបំណងផ្ដល់ដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។

តាមរយៈថ្នាក់បណ្ដុះបណ្ដាលនេះ​ សហគ្រិន និងម្ចាស់អាជីវកម្មនឹងទទួលបាននូវការ ទី១– យល់ដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចឌីជីថល។ ទី២– ស្វែងយល់ពីជំហានផ្សេងៗ ដើម្បីជម្រុញអាជីវកម្មអោយមានភាពយូរអង្វែងក្នុងសម័យឌីជីថល ទី៣– ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលចប់។

ទី៤– ទទួលបានឱកាសចូលរួមថ្នាក់បណ្ដុះបណ្ដាល ផ្ទាល់នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។​

កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សា គឺចាប់ពី ថ្ងៃទី ៥ ខែមិថុនា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​​ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន Alibaba។

សម្រាប់លទ្ធផលអ្នក ដែលត្រូវបានជ្រើសរើសចូលរៀន នឹងទទួលបាននៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here