តម្លៃហាងឆេងជួញដូរមាសនៅតំបន់អាសុីនៅទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសនៅទ្រឹងនៅក្នុងការជួញដូរដំបូងនៅតំបន់អាស៊ីនៅថ្ងៃអង្គារនេះ បន្ទាប់ពីទិន្នន័យវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យមានក្តីសង្ឃឹមថា ធនាគារ Federal Reserve អាចនឹងផ្អាកវដ្តនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួននៅក្នុងខែនេះ។

មាស Spot Gold បានរក្សាតម្លៃរបស់ខ្លួននៅ១៩៦១,០៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0016 GMT ខណៈមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានហក់ឡើងថ្លៃ០,២% ដល់១៩៧៧,៣០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារនៅទ្រឹង បន្ទាប់ពីដាំក្បាលចុះកាលពីថ្ងៃចន្ទ ខណៈដែលទិន្នផលនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំបានធ្លាក់មកត្រឹម៣,៦៨៣% ។វិនិយោគិនកំពុងត្រៀមរង់ចាំការចេញមូលបត្របំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈដែលរតនាគារមានគម្រោងបំពេញឡើងវិញនូវប្រអប់មូលនិធិដែលបាត់បង់របស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីការព្យួរដែនកំណត់បំណុលនាពេលថ្មីៗនេះ។

ក្រុមហ៊ុន SPDR Gold Trust GLD ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានអះអាងថា ការកាន់កាប់ភាគហ៊ុនរបស់ខ្លួនបានកើនឡើង០,១៥% ដល់៩៣៩,៥៦តោនកាលពីថ្ងៃចន្ទ ធៀបនឹង៩៣៨,១១តោនកាលពីថ្ងៃសុក្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃ Spot silver បាន ធ្លាក់ ចុះ០,១% មក នៅ២៣,៥៥៩ដុល្លារក្នុង មួយ អោន តម្លៃផ្លាទីន បាន ធ្លាក់ ចុះ០,២% មក នៅ១០២៨,០៣ដុល្លារក្នុងមួយអោន ចំណែក តម្លៃ Palladium បានប្រែប្រួលតិចតួចមកនៅត្រឹម១៤១៣,១០ដុល្លារក្នុងមួយអោនបន្ទាប់ពីធ្លាក់ចុះនៅក្នុងវគ្គមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here