ដោយៈ សុខុម
ប៉េកាំង: ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគលើទ្រព្យសកម្មថេររបស់មហាយក្សចិន នៅក្នុងវិស័យដឹកជញ្ជូន បានកើនឡើងខ្លាំងពីខែមករា ដល់ខែមេសា ដើមឆ្នាំ២០២៣។
យោងតាមក្រសួងដឹកជញ្ជូន នៃប្រទេសចិនបានឱ្យដឹងថា ទំហំវិនិយោគសរុបក្នុងវិស័យដឹកជញ្ជូន បានឈានរហូតដល់ទៅប្រមាណ១៤០,៨ពាន់លានដុល្លារអាមេរិក អំឡុងរយៈពេល៤ខែដើមឆ្នាំនេះ ដោយកើនឡើង១៣,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាពិសេស ការវិនិយោគលើការអភិវឌ្ឍផ្លូវទឹក បានកើនឡើង២៩,៨%ឈានរហូតដល់ទៅ៧,៩ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះដែរ ការវិនិយោគលើការស្ថាបនាផ្លូវ បានឈានរហូតដល់១១១ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៤,៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញទៀតថា គ្រាន់តែក្នុងខែមេសា ការវិនិយោគក្នុងវិស័យដឹកជញ្ជូន បានកើនឡើងរហូតដល់១៣,៦% ឈានដល់៤៤,៥ពាន់លានដុល្លារអាមេរិក៕ Xinhua៕