លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ ដើម្បី​ជោគជ័យ​ក្នុង​អាជីវកម្ម​ត្រូវ​គិត​ធំ ហើយ​ចាប់ផ្តើម​ពី​តូច

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើងថា អាជីវកម្ម​បង្កើត​ថ្មី​ត្រូវ​ស្គាល់​អតិថិជន ស្គាល់​ទីផ្សារ និង​យក​បទពិសោធន៍​ទាំង​ជោគជ័យ និង​បរាជ័យ​សម្រាប់​ជំនះ និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន ជាពិសេស​បំផុត​គឺ ដើរ​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា។

ការលើកឡើង​បែបនេះ របស់លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​ស្ថាបនិក​សហគ្រាស​ខ្នាតតូច និង​មធ្យម​និង​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែល​ប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ឌីជីថល (Tech Startup) កាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថិតក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បានផ្តល់​គំនិត​មួយចំនួន សម្រាប់​ជា​បច្ច័យ​ជោគជ័យ​ក្នុង​អាជីវកម្ម​បង្កើត​ថ្មី និង​សហគ្រាស​ខ្នាតតូច​និង​មធ្យម។ ក្នុងនោះ​លោក បាន​សង្កត់ធ្ងន់ថា “ជាដំបូង​សម្រាប់​អាជីវកម្ម គឺ​ការគិត​ធំ និង​ចាប់ផ្តើម​ពី​តូច” ។

លោក​បាន​លើកឡើងថា “ជាមួយគ្នានេះ​ត្រូវ​ស្គាល់​អតិថិជន ស្គាល់​ទីផ្សារ និង​យក​បទពិសោធន៍​ទាំង​ជោគជ័យ និង​បរាជ័យ​សម្រាប់​ជំនះ និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន ជាពិសេស​បំផុត​គឺ ដើរ​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា និង​ភាពបត់បែន​បាន​រហ័ស​ក្នុងនាម​ជា​សហគ្រិនភាព ដែលមាន​ការច្នៃប្រឌិត​ខ្ពស់” ។

មានប្រសាសន៍​បិទ​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញ​នូវ​មោទនភាព​ដែល​ខ្មែរ​អាចធ្វើ​បាន តាមរយ:ការដណ្តើម​បាន​ពានរង្វាន់​ជាបណ្តើរៗ និង​មានការ​រីករាយ​សាទរ ឃើញ​សហគ្រិន​ខ្មែរ​យើង​មាន​ស្មារតី​ច្នៃប្រឌិត ដែល​យកចំណេះ​ជំនាញ ដែល​បាន​រៀនសូត្រ​នៅឯ​សាលា និង​ការរៀនសូត្រ​សិក្សា​ស្រ​វ​ជ្រាវ​បន្ថែម មក​អនុវត្ត​ជាក់ស្តែង​ក្នុង​អាជីវកម្ម​របស់ខ្លួន ។

លោក​ទេសរដ្ឋមន្ត្រី បង្ហាញ​នូវ​ការជឿជាក់​ចំពោះ​ភាពជោគជ័យថ្មីៗ ត​ទៅមុខទៀត ហើយ​ក្រសួង ក៏បាន​មើលឃើញ​បន្ថែមទៀត​នូវ​តម្រូវការ​ជាក់ស្តែង និង​ភាពចាំបាច់​នានា​សម្រាប់​ជួយ​លើក​កំពស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​និង​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា តាមរយ:ការបង្កើត​នូវ Eco-System នានា​សម្រាប់​ការជួយជ្រោមជ្រែង​គ្នា​ទៅវិញទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here