សិង្ហបុរី រក្សាការព្យាករកំណើន GDP ក្នុងរង្វង់ចន្លោះពី ០,៥% ទៅ ២,៥%សម្រាប់ឆ្នាំ២០២៣

ដោយ: គង់ លាងហួរ

ប៉េកាំង: នាយករដ្ឋមន្ត្រីរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិនកាលពីថ្ងៃពុធ ទី២៤ ខែឧសភា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយចាត់ទុកជាទំនាក់ទំនងទ្វេរភាគីក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។

នាយករដ្ឋមន្ត្រីរុស្សីលោក Mikhail Mishustin  មន្ត្រីជាន់ខ្ពស់រុស្ស៊ីដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងចាប់តាំងពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពរបស់ខ្លួនរាប់ពាន់នាក់ទៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang ហើយគ្រោងនឹងជួបជាមួយប្រធានាធិបតីចិនលោក សុី ជីនពីងផងដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ប្រទេសរុស្ស៊ី​ និង​ចិន​បាន​ប្រតិកម្ម​យ៉ាង​ខឹងសម្បារ​ចំពោះ​សេចក្តី​ប្រកាស​របស់​ក្រុម​ប្រទេស​សេដ្ឋកិច្ចជឿនលឿន G7 កាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Mishustin បានប្រាប់លោក Li Qiang នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប៉េកាំងថា “ថ្ងៃនេះ ទំនាក់ទំនងរវាងរុស្ស៊ី និងចិនគឺស្ថិតនៅក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក”។

លោកបន្តថា “ពួកគេត្រូវបានកំណត់លក្ខណៈដោយការគោរពគ្នានៃការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបំណងប្រាថ្នា ដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលផ្សារភ្ជាប់ជាមួយភាពចលាចលនៅក្នុងឆាកអន្តរជាតិ និងសម្ពាធពីក្រុមប្រទេសលោកខាងលិច”។

អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារវាងចិន និងរុស្សុីរួមមាន កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើសេវាកម្មពាណិជ្ជកម្ម កិច្ចព្រមព្រៀងស្តីពីការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងកិច្ចព្រមព្រៀងមួយទៀតស្តីពីកិច្ចសហប្រតិបត្តិការកីឡា។

លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានប្រាប់លោក Mishustin ថា “ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ ហើយការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យផ្សេងៗអាចឈានទៅដល់កម្រិតថ្មីមួយ”។

លើសពីនេះ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev ដែលបានជួបពិភាក្សាកាលពីថ្ងៃចន្ទជាមួយលោក Chen Wenqing សមាជិកការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តចិន បានអះអាងថា “ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិនគឺជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ទីក្រុងម៉ូស្គូ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here