ប្រទេសអារ៉ាប់រួមគ្រោងបោះទុនវិនិយោគ២ពាន់លានដុល្លារនៅប្រទេសកូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Abu Dhabi បានកំណត់គោលដៅក្នុងការបោះទុនប្រហែល ២ពាន់លានដុល្លារ ដើម្បីចាប់យកឱកាសវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីភាគីទាំងពីរ បានយល់ព្រមពង្រីកទំនាក់ទំនងអាជីវកម្មរួមគ្នា កាលពីខែមករាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។

ប្រទេសអារ៉ាប់រួម (UAE) បានសន្យាទៅលើកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ទៅកាន់ទីក្រុង Abu Dhabi ក្នុងខែមករា ដើម្បីបោះទុនវិនិយោគដល់ទៅ ៣០ពាន់លានដុល្លារ នៅក្នុងប្រទេសអាស៊ីមួយនេះ ទៅលើវិស័យជាច្រើន រួមទាំងថាមពល និងព័ត៌មានវិទ្យាផងដែរ ។

ទោះជាយ៉ាងណាក្តី នៅក្នុងពេលថ្មីៗនេះ បើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍកូរ៉េ និងក្រុមហ៊ុនវិនិយោគ Mubadala Investment Company បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Abu Dhabi បានធ្វើការកំណត់គោលដៅរួចរាល់ ក្នុងការបោះទុនប្រហែល២ពាន់លានដុល្លារ ដើម្បីចាប់ឱកាសវិនិយោគដ៏មានសក្តានុពល នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី ប្រភពខាងលើ មិនបានបញ្ជាក់លម្អិតអំពីការវិនិយោគទៅលើអ្វីនៅឡើយនោះទេ ខណ:ភាគីទាំងពីរ បាននិងកំពុងស្វែងរកការវិនិយោគជាបន្តបន្ទាប់ ចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែមករាកន្លងមក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here