ប្រទេសវៀតណាមចោទប្រកាន់រិះគន់ទៅលើកប៉ាល់ចិន និងហ្វីលីពីនចូលមកក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូងរបស់ខ្លួន

ដោយ: គង់ លាងហួរ

ហាណូយ: ប្រទេសវៀតណាម បានរិះគន់ចំពោះទង្វើនាពេលថ្មីៗនេះនៅឯសមុទ្រចិនខាងត្បូង ពីសំណាក់នាវាស្រាវជ្រាវចិន និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ដោយចោទប្រកាន់ប្រទេសជិតខាងទាំង២នេះថា បាននិងកំពុងរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។

បច្ចុប្បន្ននេះ ភាពតានតឹងកំពុងកើនឡើងខ្ពស់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែងគ្នាខ្លាំង ខណៈសមុទ្រចិនខាងត្បូង គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ របស់ពិភពលោក។

កប៉ាល់របស់ចិន និងវៀតណាមបានប្រឈមមុខដាក់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលកប៉ាល់ស្រាវជ្រាវរបស់ចិនបានផ្លាស់ទីទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងហាណូ យ ដែលក្រុមអ្នកជំនាញបានអះអាងថា វាអាចជាការស្ទង់មតិមួយ។ ប៉ុន្តែការស្ទង់មតិបែបនេះ ជាធម្មតាត្រូវបានចាត់ទុកថា ជាអរិភាព ប្រសិនបើធ្វើឡើងដោយគ្មានការជូនដំណឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Pham Thu Hang បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា “នាវាចិនទាំងនោះកំពុងរំលោភលើសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ហើយដែលទីក្រុងហាណូយបាន និងកំពុងចាត់វិធានការសមស្របដើម្បីការពារសិទ្ធិរបស់ខ្លួន”។

ប្រទេសចិនបានអះអាងថា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រគឺជាសកម្មភាពធម្មតាមួយ នៅក្នុងតំបន់ដែលស្ថិត នៅក្រោមយុត្តាធិការរបស់ចិន។

ទន្ទឹមនឹងនេះ ប្រទេសចិនទាមទារស្ទើរតែទាំងស្រុង នូវសមុទ្រចិនខាងត្បូងជាទឹកដីរបស់ខ្លួន ដោយផ្អែកលើផែនទីចាស់ រួមទាំងដែនទឹក ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម និងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ ផ្សេងទៀតផងដែរ។

ស្រដៀងគ្នានេះដែរ វៀតណាម ក៏បានដាក់ការស្តីបន្ទោសទៅលើប្រទេសហ្វីលីពីនផងដែរ ចំពោះការដាក់ពង្រាយនាវាចរណ៍នៅក្នុងតំបន់ចំនួន៥ នៃសេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ខ្លួន ដើម្បីអះអាងអធិបតេយ្យភាពលើប្រជុំកោះSpratly ដែលមានជម្លោះយ៉ាងក្តៅគគុក ហើយក៏ជាផ្នែកដែលវៀតណាមបានទាមទារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here