តម្លៃហាងឆេងមាសអន្តរជាតិកំពុងឆ្ពោះទៅដាំក្បាលចុះខ្លាំងបំផុតប្រចាំសប្តាហ៍

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសស្ថិតនៅលើផ្លូវឆ្ពោះទៅការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ខ្លាំងបំផុតនៅថ្ងៃសុក្រនេះ ដោយសារទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំនាពេលថ្មីៗនេះ និងក្តីសង្ឃឹមសម្រាប់ដំណោះស្រាយក្នុងការជជែកដេញដោលលើពិដានបំណុលរបស់សហរដ្ឋអាមេរិក។

មាស Spot Gold បានរក្សាស្ថិរភាពនៅ១៩៥៩,១៥ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0026 GMT ខណៈពេលដែលមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានហក់ឡើង០,១%ដល់១៩៦១,៧ដុល្លារក្នុងមួយអោន។

ចំណែក ដុំមាសត្រូវបានកំណត់សម្រាប់ការធ្លាក់ចុះ២,៦% ប្រចាំសប្តាហ៍ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែកុម្ភៈ។ចំនួនជនជាតិអាមេរិកដែលដាក់ពាក្យបណ្តឹងទាមទារអត្ថប្រយោជន៍អត់ការងារធ្វើបានធ្លាក់ចុះច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន ដែលបង្ហាញថាទីផ្សារការងារនៅតែមានភាពតឹងតែង។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានសភាតំណាងរាស្រ្ដលោក Kevin McCarthy ដែលមកពីគណបក្សសាធារណរដ្ឋ សង្ឃឹមថា ពួកគេនឹងអាចបញ្ចប់កិច្ចព្រមព្រៀងស្តីពីការជំពាក់បំណុល បន្ទាប់ពីលោក Biden ត្រឡប់មកពីកិច្ចប្រជុំ G7 វិញនៅប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារ Fed ចំនួន២រូបបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អតិផរណារបស់សហរដ្ឋអាមេរិកហាក់ដូចជាមិនធ្លាក់ចុះលឿនគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យធនាគារកណ្តាលឈានដល់ការផ្អាកលើយុទ្ធនាការដំឡើងអត្រាការប្រាក់នោះទេ។ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ក៏បានអះអាងសារជាថ្មីអំពីភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់អាមេរិក នៅក្នុងកិច្ចប្រជុំជាមួយក្រុមនាយកប្រតិបត្តិរបស់ធនាគារនានាផងដែរ។

តម្លៃលោហធាតុប្រាក់ Spot silver បានកើនឡើង០,១% ដល់២៣,៥៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានហក់ឡើង០,២% ដល់ទៅ១០៥០,៩៤ដុល្លារ ខណៈតម្លៃ palladium ហក់ឡើង១% ដល់១៤៦៧,៣៨ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here