មន្រ្តីក្រសួងសាធារណៈការបំពេញទស្សនៈកិច្ច នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន២ក្នុងប្រទេសវៀតណាម

ដោយៈគង់ ម៉ាលីនណា

        វៀតណាមៈ កាលពីថ្ងៃទី១៦ និងទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួ​ងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានភ័ស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចូលរួមជួបពិភាក្សា សំណេះសំណាល អំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University (VMU)។

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាចែករំលែកនូវបទពិសោធន៍ ជាក់ស្តែង និងឱកាសសហប្រតិបត្តិការរៀបចំ គម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្ម ជាមួយដៃគូអភិវឌ្ឍន៍នានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឈរលើគោលបំណង ក្នុងការផ្លាស់ប្តូរអ្នកជំនាញ ការសិក្សារៀនសូត្រការងារពីគ្នាទៅវិញទៅមក និងការផ្តល់ការសហការលើការសិក្សាស្រាវជ្រាវ ក្នុងអេកូឡូស៊ីឡូជីស្ទីក អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន នឹងមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗខាងមុខ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកភ័ស្តុភារកម្ម ក៏បានបន្តជួបពិភាក្សាសំណេះសំណាល អំពីកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Vietnam Maritime University (VMU)។ ក្នុងនោះ សាកលវិទ្យាល័យ VMU បានសំដែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង និងការសហការផ្តល់វគ្គបណ្តុះបណ្តាលខ្លី វគ្គបណ្តុះបណ្តាលថ្នាក់ឧត្តម និងក្រោយឧត្តម ដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នាពេលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here