ផ្សារហ៊ុននៅតំបន់អាសុី និងផ្សារហ៊ុនអាមេរិក Wall Street ហក់ឡើងថ្លៃជាមួយគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
តូក្យូ: សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកបានហក់ឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការនាំមុខរបស់ Wall Street ហើយតម្លៃប្រាក់ដុល្លារស្ថិតក្រោមកម្រិតខ្ពស់ក្នុងរយៈពេល២ខែធៀបនឹងប្រាក់យ៉េន ស្របពេលមានសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបង្កើនកម្រិតពិដានបំណុល។

កាលពីថ្ងៃពុធ លោកប្រធានាធិបតី Joe Biden និងសមាជិកសភាកំពូលរបស់សហរដ្ឋអាមេរិកគឺលោក Kevin McCarthy មកពីគណបក្សសាធារណរដ្ឋបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ ដោយសន្យាថានឹងចរចាដោយផ្ទាល់លើកិច្ចព្រមព្រៀងមួយ ចំពេលមានការប៉ាន់ស្មានថារតនាគារអាចនឹងអស់ប្រាក់នៅដើមខែមិថុនា។

លោក Kevin McCarthy បានបញ្ជាក់ប្រាប់ដល់អ្នកយកសារព័ត៌មានថា “វាអាចទៅរួចដើម្បីទទួលបានកិច្ចព្រមព្រៀងមួយនៅចុងសប្តាហ៍នេះ ហើយវាមិនពិបាក ក្នុងការឈានដល់កិច្ចព្រមព្រៀងនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI បានហក់ឡើង០,៧៨ភាគរយ។ លោក Rodrigo Catril អ្នកយុទ្ធសាស្រ្ត FX ជាន់ខ្ពស់នៅធនាគារជាតិអូស្ត្រាលី បានសរសេរក្នុងកំណត់ត្រាមួយថា “ទីផ្សារបានជ្រើសរើសសុទិដ្ឋិនិយម”។

សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបន្តហក់ឡើងដល់កម្រិតកំពូលរយៈពេល២០ខែថ្មីចំនួន៣០៦៦៧,១៣ពិន្ទុ មុនពេលធ្វើការជួញដូរចុងក្រោយហក់ឡើង១,២ភាគរយនៅប្រហែល៣០.៤៥០ពិន្ទុ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានហក់ឡើង០,៩៣ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Mainland blue chips របស់ចិនដីគោកបានហក់ឡើង០,៣៧ភាគរយ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនរបស់អូស្ត្រាលីបានហក់ឡើង០,៥៩ភាគរយ និងទទួលបានកត្តាជំរុញជាវិជ្ជមានបន្ថែមទៀតពីទិន្នន័យក្នុងស្រុកដែលបង្ហាញពីការធ្លាក់ចុះនៃការងារដែលមិននឹកស្មានដល់នៅក្នុងខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here