រដ្ឋមន្រ្តីកសិកម្មចូលរួមក្នុងការពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំការងាររដ្ឋបាលក្នុងវិស័យកសិកម្ម

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា ចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈ ឱ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រាលបន្ទុក និងសម្រួលដល់ប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួលក្នុងការប្រកបរបរអាជីវកម្ម និងបង្កើនប្រាក់ចំណេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៀត ត្រូវផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន។

ទាក់ទងនឹងការងារនេះ ក្រុមការងារត្រូវគិតគូរ លើការអភិវឌ្ឍធនធានមនុស្ស និងសហការគ្នាល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here