ក្រសួងសាធារណៈការផ្សព្វផ្សាយឯកសារផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចូលរួមក្នុងសិក្ខាសាលា ផ្សព្វផ្សាយឯកសារផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យដឹកជញ្ជូន(CCAP 2020-2023)។

សិក្ខាសាលានេះ ក៏បានចែករំលែកចំណេះដឹងផ្នែកបរិស្ថានបៃ​តង(Green Environmental) ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

លោកស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វ​ផ្សា​យឯកសារផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យដឹកជញ្ជូន(CCAP 2020-2023) និងចែករំលែកចំនេះដឹងផ្នែកបរិស្ថាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមមក ពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរសាធា​រណការ និងដឹកជញ្ជូនទូទាំង២៥រាជធានី-ខេត្ត សរុបសិក្ខាកាម ប្រមា​ណ១០០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ មន្ត្រីជំនាញការរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងសិក្ខាកាមពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញមកពីអង្គភាពក្រោមឱ្យវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ចូនទូទាំងរាជធានី-ខេត្ត។

លោកបន្តថា “នេះជាការគូសបញ្ជាក់ពីកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួងស្របពេលខិតខំ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាចក្ខុវិស័យសំខាន់ៗ ហើយក៏បានធ្វើឱ្យប្រសើឡើង នូវបរិស្ថានបៃតង ជាមួយការបញ្ជ្រាបឯកសារពាក់ព័ន្ធដល់សិក្ខាកាម សម្រាប់ជាការឆ្លើយតប ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ ទាំងសកម្មភាពបន្សាំ និងការកសាងសមត្ថភាព ក្នុងស្ថាប័ន ជួយលើកកម្ពស់ការយល់ដឹង អំពីការប្រឈម លើកត្តាបរិស្ថានក្នុងវិស័យដឹកជញ្ជូន ហើយបានរួមចំណែកផ្ដល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here