World Bank អនុម័តផ្ដល់ឥណទាន៦០លានដុល្លារដល់កម្ពុជា សម្រាប់ការគ្រប់គ្រងសំណល់រឹងនិងប្លាស្ទិក

ដោយៈ សុខុម

ភ្នំពេញ: ធនាគារពិភពលោក (World Bank) បានអនុម័តផ្តល់ឥណទានចំនួន៦០លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា។

សេចក្តីប្រកាសព័ត៌មាននេះគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម និងវិស័យទេសចរណ៍បាននាំ ឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការប្រើប្រាស់សំណល់រឹង និងប្លាស្ទិកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា “រាជរដ្ឋាភិបាលបានដាក់កិច្ចការកែលម្អការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកជាកិច្ចការអាទិភាពខ្ពស់ក្នុងរបៀបវារៈជាតិ ដូចមានចែងក្នុងគោលនយោបាយ គ្រប់គ្រងសំណល់រឹងក្នុងទីក្រុង ឆ្នាំ២០២០-២០៣០”។

សម្ដេចបានបន្ថែមថា ការការពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាពទេសភាព ក្នុងប្រទេសគឺជាអាទិភាពមួយ ដ៏សំខាន់។

គម្រោងនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន សម្រាប់ការគ្រប់គ្រងសំណល់រឹង និងផ្លាស្ទិក លើកកម្ពស់ការអនុវត្តរបស់វិស័យឯកជន ដែលចូលរួមក្នុងសេវាកម្មគ្រប់គ្រងសំណល់ និងកែលម្អប្រព័ន្ធថ្លៃប្រមូលសំណល់ដែលឈានទៅរកនិរន្តរភាពផ្នែកបរិស្ថាន ហិរញ្ញវត្ថុ និងសង្គម។

លោកស្រី Maryam Salim នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ការកែលម្អការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមទាំងវិស័យទេសចរណ៍ផងដែរ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here