ហាងឆេងមាសអន្តរជាតិហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានហក់ឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារប្រាក់ដុល្លារធ្លាក់ថ្លៃ និងក្តីបារម្ភផ្នែកសេដ្ឋកិច្ច ខណៈពេលដែលអ្នកវិនិយោគកំពុងស្វែងរកភាពច្បាស់លាស់បន្ថែមទៀតលើផ្លូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។

តម្លៃ Spot Gold បានកើនឡើង០,២% ដល់២០៣២,៥៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង 0131 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ក៏បានកើនឡើង០,២%ដល់២០៤១,៨ដុល្លារ។

សន្ទស្សន៍ប្រាក់ដុល្លារបានដាំក្បាលចុះ០,១% ដែលធ្វើឱ្យតម្លៃដុំមាសគិតជាប្រាក់ដុល្លារ(dollar-priced bullion)កាន់តែមានតម្លៃសមរម្យសម្រាប់អ្នកទិញនៅបរទេស។

ដំបូងឡើយ តម្លៃដុំមាស(Bullion prices)បានកើនឡើងកាលពីថ្ងៃពុធ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកត្រូវបានចេញផ្សាយ មុនពេលដែលប្រែទៅជាអវិជ្ជមានវិញដោយសារការទទួលបានប្រាក់ចំណេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកើនឡើងប្រចាំឆ្នាំនៃតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកបានថយចុះមកនៅខាងក្រោម៥% នៅក្នុងខែមេសាជាលើកដំបូងក្នុងរយៈពេល២ឆ្នាំ ដែលផ្តល់សក្តានុពលដល់ធនាគារកណ្តាលអាមេរិកក្នុងការផ្អាកការដំឡើងអត្រាការប្រាក់នៅខែក្រោយ។

លើសពីនេះទៀត អត្រាការប្រាក់ដែលទាបជាងមុនក៏អាចជួយជំរុញភាពទាក់ទាញរបស់ដុំមាសដែលមិនផ្តល់ទិន្នផលចំណេញផងដែរ(non-yielding bullion)។

ចំណែក តម្លៃលោហធាតុ Spot silver បានធ្លាក់ចុះ០,២% មកនៅត្រឹម២៥,៣៧ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើងខ្ពស់០,២% ដល់១១១៥,៩២ដុល្លារ ហើយតម្លៃ palladium បានធ្លាក់ចុះ០,២% មកនៅត្រឹម១៦០៤,២៣ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here