បណ្តាក្រុមហ៊ុនចិនសម្រុកបោះទុនរាប់រយលានដុល្លារដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីEV នៅប្រទេសថៃ

ដោយ: គង់ លាងហួរ

បាងកកៈ មន្ត្រីថៃមួយរូបបាអះអាងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា ក្រុមហ៊ុនចិន Hozon New Energy Automobile គ្រោងផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ សម្រាប់ដាក់លក់នៅលើទីផ្សារអាសុីអាគ្នេយ៍ ខណៈក្រុមហ៊ុនផ្សេងទៀត ក៏កំពុងសាងសង់របស់ខ្លួនផងដែរ នៅក្នុងមជ្ឈមណ្ឌលផលិតរថយន្តដ៏សំខាន់ ក្នុងតំបន់មួយនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Tipanan Sirichana បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Hozon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថៃ Bangchan General Assembly ដើម្បីចាប់ផ្តើមផលិតកម្មរថយន្តម៉ូដែល NETA V របស់ខ្លួន ដែលរំពឹងទុកនៅឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tipanan បានបន្តថា ក្រុមហ៊ុនផលិតរថយន្តHozon  បានបើកដំណើរការម៉ូដែល NETA V របស់ខ្លួននៅលើទីផ្សារប្រទេសថៃកាលពីឆ្នាំមុន ហើយគ្រោងនឹងចាប់ផ្តើម ផ្តល់ជូននូវម៉ូដែល NETA U និង NETA S របស់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុនផលិតEV របស់ចិនផ្សេងទៀតដូចជា BYD ក៏បានបោះទុនវិនិយោគ នៅក្នុងរោងចក្រថៃផងដែរ ដោយសារតម្រូវការកើនឡើង ក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុក ដែលជ្រើសរើសពីម៉ាកល្បីៗដូចជា Great Wall Motors និង Tesla ។

មន្ត្រី​ថៃ​មួយរូបបាន​អះអាងថា ក្រុមហ៊ុន Changan Auto របស់​ប្រទេសចិន ​នឹង​បោះទុនវិនិយោគ២៨៥លាន​ដុល្លារ​ ក្នុង​រោងចក្រ​មួយ​របស់ប្រទេស​ថៃ។

លើសពីនេះ ប្រទេស​ថៃ​គឺជា​មជ្ឈមណ្ឌល​ដំឡើង​ និង​នាំ​ចេញ​រថយន្ត​ធំ​ជាង​គេ​ទី​៤ នៅ​តំបន់អាស៊ី​សម្រាប់​ ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗដូច​ជា Toyota និង Honda។

ប្រទេសនេះ មានគោលបំណងប្រកប ដោយមហិច្ឆិតាក្លាយជាតួអង្គដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់EV សកលនៅខាងក្រៅប្រទេសចិន ដោយរដ្ឋាភិបាលថៃបានផ្តល់ ជូននូវការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធន ដើម្បីជំរុញការអនុម័ត និងផលិតកម្មរថយន្តអគ្គិសនី EV ៕

LEAVE A REPLY

Please enter your comment!
Please enter your name here